បរទេស៖ សារព័ត៌មានដេលីម៉េល របស់អង់គ្លេស បានចេញផ្សាយ ឲ្យដឹងថា ប្រអប់ខ្មៅ ត្រូវបានរកឃើញ និងថែមទាំងបង្ហាញឲ្យដឹងទៀតថា អ្នកបើក (ពីឡុត) បានជាប់សោរស្ថិតនៅខាងក្រៅ បន្ទប់បញ្ជាយន្តហោះ មុនពេលជួបឧបទ្ទវហេតុ។

នៅក្នុងចំណោមអ្នកបើកយន្តហោះទាំងប៉ុន្មាន ដែលស្ថិតនៅលើយន្តហោះ អាល្លឺម៉ង់ អ៊ែរបឺស A320 ជើងហោះហើរ 4U 9592 មានម្នាក់ បានជាប់នៅខាងក្រៅ ចូលមកក្នុងបន្ទប់បញ្ជាការបើកបរ មិនរួច តែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលឧបទ្ទវហេតុកើតឡើង ដោយយន្តហោះបានដាំក្បាល សំយ៉ុងចុះទៅក្រោមបន្តិចម្តងៗ រហូតឈានដល់ការធ្លាក់ នៅក្នុងតំបន់ភ្នំ Apls របស់ប្រទេសបារាំង ដែលនេះ យោងទៅលើសម្លេង ដែលថតជាប់ នៅក្នុងប្រអប់ខ្មៅ ដែលត្រូវបានរកឃើញ។ ប្រភពបន្តថា គេបានលឺសម្លេង ពីឡុតម្នាក់ ដែលជាប់ខាងក្រៅនោះ គោះទ្វារបន្ទប់បញ្ជាការបើកបរ ប៉ុន្តែមិនមានការឆ្លើយតបឡើយ ទើបហេតុនេះ ពីឡុតនោះ ក៏សំរេចចិត្ត វាយកំទេចទម្លាយទ្វារតែម្តង តែយ៉ាងណាមិញ នៅតែមិនអាចចូលទៅបានសំរេច។

នេះជាការប្រកាសឲ្យដឹងដំបូងបំផុត អំពីហេតុការណ៍ ដែលបានកើតឡើង នៅលើយន្តហោះ A320 នោះ មុនពេលដែលយន្តហោះបានធ្លាក់ ដោយបានសម្លាប់មនុស្សសរុប ១៥០នាក់ ដែលនៅលើនោះ៕

ខាងក្រោមជាប្រអប់ខ្មៅ និងទិដ្ឋភាព នៃបេសកកម្មស្វែងរក៖






ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]