ទួរគី៖ ប៉ូលិសរបស់ប្រទេសទួរគី បានឃាត់ខ្លួនជនជាតិ ហ្សកហ្ស៊ីពីរនាក់ បន្ទាប់ពីមាននារីម្នាក់ បានព្យាយាម ឆ្លងដែនចូលក្នុងប្រទេសខុសច្បាប់ ដោយរូបនាងបាន ចូលទៅក្នុងវ៉ាលី តូចមួយ។


នារីវ័យជំទង់ដែលព្យាយាមឆ្លងដែនចូលទួរគី ដោយពួនក្នុងវ៉ាលី

មន្ត្រីគយ នៅច្រកព្រំដែន Sarpi នៃប្រទេសហ្សកហ្ស៊ី ស្ថិតនៅជាប់គ្នានឹងក្រុង Artvin ប្រទេសទួរគី បានធ្វើការឆែកឆេរ វ៉ាលី ដែលជាកម្មសិទ្ធិរបស់បុរសវ័យ២៥ ឆ្នាំម្នាក់ បន្ទាប់ពីបុរសរូបនោះ បញ្ចេញសកម្មភាព គួរឲ្យសង្ស័យ។ នៅពេលបើកវ៉ាលី មន្ត្រីគយនាំគ្នាស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារ តែមាននារីម្នាក់ ពួននៅក្នុងនោះ។ នារីជំទង់ វ័យ២២ឆ្នាំ បានសារភាពថា ការដែលព្យាយាម ចូលទៅក្នុងវ៉ាលីឆ្លងដែនបែបនេះ ដោយសារតែ នាងត្រូវជាប់ទោស ហាមមិនឲ្យធ្វើដំណើរ ទៅកាន់ប្រទេសទួរគី។

ប៉ូលិសទួរគីបានឃាត់ខ្លួន ពួកគេទាំងពីរនាក់ កាលពីថ្ងៃច័ន្ទកន្លងទៅ យ៉ាងណាមិញពេលនេះ ពួកគេត្រូវ ដោះលែង ឲ្យទៅប្រទេស ហ្សកហ្ស៊ីវិញហើយ តែត្រូវជាប់បំរាមមិនឲ្យត្រលប់ មកម្តងទៀតនោះទេ។ ស្ត្រីដដែល បន្តប្រាប់ថា នាងត្រូវបានហាមប្រាម មិនឲ្យធ្វើដំណើរទៅប្រទេសទួរគី បន្ទាប់ពីធ្លាប់ប្រព្រឹត្តបទល្មើសមួយ តែនាងមិនបានបញ្ជាក់ថា ជាបទល្មើសអ្វីឡើយ។

គេមិនដឹងថា មូលហេតុអ្វីដែលនាំឲ្យ មន្ត្រីគយសង្ស័យ លើបុរសហ្សកហ្ស៊ី នោះទេ ព្រោះ វ៉ាលីដែលគេយួរនោះ គឺតូចមែនទែន មិនទំនងថានឹងអាចដាក់ មនុស្សចូលបានសោះ។ ដោយសារតែ វ៉ាលីមានទំហំតូចចង្អៀត បានតំរូវឲ្យនារីរូបនោះ ត្រូវធ្វើកាយវិការឲ្យដូចទៅ នឹងទារក នៅក្នុងគភ៌ ម្តាយដូច្នោះដែរ។ គួរបញ្ជាក់ផងដែរថា ទីក្រុង
Sarp ដែលបុរសនារី ពីរនាក់ ខាងលើ ព្យាយាមឆ្លងដែនចូលទួរគី នោះ គឺជាទីក្រុងតូចមួយ ដែលមាន ប្រជា ជនរស់នៅ ប្រមាណ ២១២ នាក់ប៉ុណ្ណោះ។ Sarp គឺជាច្រកព្រំដែន មួយក្នុងចំណោម ច្រកព្រំដែនផ្លូវការទាំង៣ រវាងប្រទេស ទួរគី និង ហ្សកហ្ស៊ី៕


នាងត្រូវជាប់បំរាម ហាមមិនឲ្យធ្វើដំណើរ ទៅកាន់ប្រទេសទួរគី


ប៉ូលិសទួរគីបានឃាត់ខ្លួន គេទាំងពីរកាលពីថ្ងៃច័ន្ទកន្លងទៅ តែបានដោះលែងទៅវិញ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]