ប៉ូឡូញ៖ កាលពីពេលថ្មីៗនេះ មានវីដេអូដ៏ គួរឲ្យចាប់អារម្មណ៍ មួយដែលបង្ហាញ ពីកីឡាដ៏ថ្មី និងគួរឲ្យចាប់ចិត្ត មួយប្រភេទ ដែលយើងមិន ធ្លាប់បានឃើញ និងឮពីមុនមក នោះគឺកីឡា អុំទូកប្រជែង កម្លាំងគ្នា។

បើតាមប្រភព នៃវីដេអូនេះ បានបញ្ជាក់ឲ្យដឹងថា កីឡាដ៏ថ្មីស្រឡាងនេះ ត្រូវបានបង្កើត ឡើងនៅក្នុង ប្រទេស ប៉ូឡូញ ជាកីឡា មួយប្រភេទ ដែលយើងអាច ហៅថាកីឡា អុំទូកប្រជែង កម្លាំងគ្នា។ កីឡាប្រភេទនេះ តម្រូវឲ្យមានគូប្រកួត ២ក្រុម ដែលក្នុង១ក្រុមៗ មានសមាជិក ៥នាក់ ត្រូវសហការគ្នា ប្រឹងអុំទូកដើម្បី អាចអូសនិងទាញទូក មកខាងខ្លួន ឲ្យដល់ខ្សែទី នោះនឹងបាន ទទួលជ័យជំនះ ដែលវាស្រដៀង ទៅនឹងល្បែង ទាញព្រ័ត្រផងដែរ គ្រាន់តែថា នេះគឺជា ការអុំទូកប៉ុណ្ណោះ។

យើងអាចដឹង តាមរយៈវីដេអូ បានថាកីឡា នេះបានផ្តល់ភាព រំភើបនិង រីករាយដល់ កីឡាករនិង អ្នកទស្សនា យ៉ាងខ្លាំងហើយ វាក៏ជាកីឡា មួយប្រភេទ ដែលយើងមិនធ្លាប់ បានដឹងពីមុនមក ផងដែរ៕

ចង់ដឹងថា តើសកម្មភាព នៃកីឡាដ៏ថ្មីស្រឡាង នោះយ៉ាងណា សូមទស្សនា វីដេអូទាំងអស់គ្នា៖


រូបភាពនៃ សកម្មភាពរបស់ កីឡាថ្មី គឺប្រភេទ អុំទូកប្រជែង កម្លាំងគ្នា

ប្រភព៖ យូធូប

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]