ចិន៖ ក្រោយពី តារាបង្ហាញម៉ូតថៃម្នាក់ បង្ហោះវីដេអូហួសចិត្ត នឹងជនជាតិចិន នៅឯព្រលាន យន្តហោះ រួចមក ឥឡូវនេះ ដល់វេន ជនជាតិចិន វាយបក មកលើ រូបនាង វិញម្តងហើយ។

ក៏ដូចជា កាលពីពេលថ្មីៗនេះ អ្នកលេង អ៊ិនធឺណេត ជនជាតិចិន មួយចំនួន បានឆ្លង ឆ្លើយមតិ យ៉ាងច្រើន វាយបក ទៅលើវីដេអូ ដែល នាងបាន បង្ហោះ ពីភាព ហួសចិត្ត នឹងភាពរញ៉េរញ៉ៃ ឥតសណ្តាប់ធ្នាប់ នៃអ្នកទេសចរ ចិន នៅឯព្រលានយន្តហោះ ដែលមតិភាគច្រើន ជាការមាក់ងាយ ឌឺដង និងជេរប្រមាថ ដល់រូបនាង។

 
រូបភាពរបស់នាង

ថ្វីត្បីតតែវីដេអូនោះ ត្រូវបានសាមីខ្លួននាង លុបចោលវិញហើយក្តី ក៏អ្នកលេង អ៊ីនធឺណេត ទាំងនោះ នៅតែបន្តការ ខឹងសម្បារ និងមាក់ងាយ ដល់រូបនាង ថែមទៀតផងដែរ ដែលអ្នកទាំងនោះ ភាគច្រើន និយាយថា "នាងគឺជាខ្ទើយ" ខ្លះទៀតបាន សរសេរធ្ងន់ៗថា "ឲ្យនាង ទៅស្លាប់ ទៅ!"...  និងមានមតិមួយ មាក់ងាយយ៉ាងខ្លាំង ទៅដល់ ប្រទេសថៃ និងជនជាតិថៃ ដទៃទៀត ខណៈ អ្នកខ្លះទៀត បន្ថែម ល្បោយ ពីលើមតិទាំង នេះ ផងដែរ។ តែទោះ ជាយ៉ាងណា ក៏មានមតិ មួយចំនួនបាន ជួយសម្រប សម្រួល និងហាមឃាត់ពួកគេ កុំឲ្យធ្វើដូចនេះ ទៀតដែរ។ 

 
មតិមាក់ងាយ និងជេរប្រមាថ ដែលបានដាក់ លើវីដេអូរបស់នាង

ចុះចំពោះ ប្រិយមិត្តខ្មែរឡូត ទាំងអស់គ្នាវិញ ប្រសិនបើ នាងជា ភេទទី៣ ពិតមែន តើយើងគួរ មានចិត្តប្រកាន់ រឺស្តីបន្ទោស ដល់នាងដែរឺទេ?

តែបើនាងជាខ្ទើយមែន ស្រីៗសុំ ខ្មាស... ចង់ដឹងយ៉ាងណា សូមមកមើល សម្រស់របស់នាង ទាំងអស់គ្នា៖ 


វីដេអូ ដែលនាង សម្ដែងពីការហួសចិត្ដ នៅឯព្រលានយន្ដហោះចិន

ប្រភព Lollipop

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]