ចិន ÷ ស្ត្រីជនជាតិចិនម្នាក់ មានឈ្មោះថា យិន ម៉េង អាយុ ២៩ ឆ្នាំ បានត្អូញត្អែរពីអាការ:ឈឺក្បាល អស់រយៈពេល៦ឆ្នាំមកហើយ ដោយមិនដឹងថា មកពីមូលហេតុអ្វី។

នាងត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ស្រុក សូវយ៉ាង ក្នុងខេត្ត យូណាន ភាគខាងលិចប្រទេសចិន។ ជាមួយគ្នានោះ វេជ្ជបណ្ឌិតបានពិនិត្យឃើញ មានអ្វីមួយ ដែលកំពុងលូតលាស់ នៅក្នុងខួរក្បាលរបស់នាង ប៉ុន្តែពួកគេមិនបានដឹងថា វាជាអ្វីឲ្យប្រាកដ និងយកវាចេញដោយរបៀបណានោះទេ ទើបនាង មិនអាចទទួលការព្យាបាល។ ក្រោយចេញពីមន្ទីរពេទ្យ យិន ម៉េង ក៏បានប្រើប្រាស់ថ្នាំ ដើម្បីជួយទប់ស្កាត់ អាការ:ឈឺក្បាល និងប្រគ្រីវកាច់ របស់នាង។ មិត្តប្រុសនាង លោក សាន ទូ អាយុ ៣០ ឆ្នាំ បាននិយាយថា « ខ្ញុំកាន់តែមាន ការបារម្ភ ចំពោះអាការ:ប្រគ្រីវកាច់របស់នាង មានសភាពធ្ងន់ធ្ងរជាងមុន និងជាពិសេសអាការ: ឈឺក្បាលរបស់នាង ផងដែរ» ។

នាងបានសម្រេចចិត្ត ទទួលការពិនិត្យម្ដងទៀត បន្ទាប់ពីការទទូលបរាជ័យកាលពីលើកមុន ។ យិន ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយក្នុងពេលនោះ គ្រូពេទ្យវះកាត់ បានព្រមព្រៀងគ្នា ដើម្បីធ្វើប្រតិបត្តិការ  បើទោះបីជា មានគ្រោះថ្នាក់ខ្លាំងក៏ដោយ ។ នៅពេលវះកាត់ ក្រុមគ្រូពេទ្យបានប្រទះឃើញនូវ ដង្កូវប៉ារ៉ាសិតស្ដើង ពណ៌ស ដែលមានប្រវែងដល់ទៅ ១០សង់ទីម៉ែត្រ រស់នៅក្នុងខួរក្បាលរបស់នាង។

អ្នកនាំពាក្យ របស់មន្ទីរពេទ្យ បាននិយាយថា "ស្ត្រីម្នាក់នេះ ត្រូវបាន គេរកឃើញថា បានឆ្លងមេរោគប៉ារ៉ាស៊ីត ដែលគេហៅថា Sparganosis ដែលកើតឡើងនៅខាងក្នុងខួរក្បាល របស់នាង ជាច្រើនឆ្នាំមកហើយ។ វាបានវាយប្រហារដល់ ប្រព័ន្ធសរសៃប្រសាទរបស់នាង ជាពិសេសនោះ Sparganosis  អាចកើតឡើងបាន ដោយាសារតែ ការផឹកទឹកកខ្វក់ ឬការបរិភោគ ដូចជាកង្កែប ឬ សត្វពស់ ដែលចម្អិនមិនបានល្អ។ វាអាចឆ្លងតាមរយ: ការប៉ះពាល់ជាមួយ មុខរបួស ផ្សេងៗ ហើយជាទូទៅ ភាគច្រើនវាប៉ះពាល់ដល់ខួរក្បាល ឬ ភ្នែក។

គួរបញ្ជាក់ផងដែរ នៅពេលដែលនាងដឹងខ្លួន ក៏បានប្រាប់ពីស្ថានជម្ងឺរបស់នាង ថាហេតុអ្វីបានជាកើតមាន ជម្ងឺនេះ ។ រូបនាងបាននិយាយថា នៅពេលដែលនាង នៅក្មេង អាយុប្រហែល ៥ឆ្នាំ បានរស់នៅ ជាមួយជីដូន តែងតែទៅចាប់កង្កែប ដើម្បីយកមកបរិភោគ ដែលជាហេតុធ្វើឲ្យនាង កើតជម្ងឺបែបនេះ។ នាងបាននិយាយថា នាងអាចចាំបានពីអារម្មណ៍ នៅពេលដែលសាច់កង្កែប លោតធ្លាក់ចូល បំពង់ក របស់នាង។ 

បន្ទាប់ពីបាន ទទួលការវះកាត់ ព្យាបាលរួចហើយ ពួកគេក៏សង្ឃឹមថា អាការ:របស់នាង បានធូរស្បើយ ជាពិសេស ប្រព័ន្ធសរសៃប្រសាទ៕



ប្រភព dailymail

ដោយ ដាលីស

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]