រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតាកូម៉ា១គ្រឿង បានបុកគ្នាមួយម៉ូតូអែប្លែក មួយគ្រឿងយ៉ាងទំហឹង បណ្តាលឲ្យអ្នកជិះ ម៉ូតូរងរបួសធ្ងន់ កាលវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ លេខ១៣៨ កែវនិងលេខ ២២៥ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចដែលបាន ចុះមកត្រួតពិនិត្យដល់ ចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ ១គ្រឿង បើកបរដោយបុរសម្នាក់ បានធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ ២២៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវលេខ ១៣៨ ដែលជាផ្លូវបែកជាបួន ក៏វ៉ាកអើបុកគ្នាជាមួយម៉ូតូ អែប្លែក១គ្រឿង ពណ៌ខ្មៅ ដែលកំពុងធ្វើដំណើរតាម បណ្តោយផ្លូវលេខ ១៣៨ ក្នុងទិសដៅពីកើតទៅលិច យ៉ាងពេញទំហឹង បណ្តាលអោយបុរស ជិះម៉ូតូរងបាក់ជើងម្ខាង ត្រូវបានគេដឹក យកទៅ មន្ទីរពេទ្យឯជនក្បែរ កន្លែងភ្លាមៗ តែម្តង ។ 

បន្ទាប់ពីកើតហេតុ រថយន្តនិងម៉ូតូខាងលើ ត្រូវខូចខាតរៀងៗខ្លួន ត្រូវបាននគរបាល ចរាចរខណ្ឌទួលគោក វាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]