ភ្នំពេញ៖ បន្ទាប់ពីដាក់ខ្លួនដាក់ប្រាណ ចូលជ្រកក្នុងទ្រនំសិល្បៈ តាមរយៈការចេញមុខ តួសម្តែងខ្សែរឿង និងថតឈុត កាយវិកាខារ៉ាអូខេ អស់មួយ សន្ទុះធំមកនោះ តារាស្រីនាង ម៉ានីកា ហាក់ទទួល បានប្រជាប្រិយភាព ច្រើនគួរសម បើទោះបី ជាអំឡុងពេល ចុងក្រោយនេះ នាងពុំសូវ លេចវត្តមាន ច្រើន ដូចកាល ពីពេលមុនៗ ក៏ពិតមែន តែ ម៉ានីកា នៅតែជាតារា ដែលទី ចាប់អារម្មណ៍ របស់មហាជន អ្នកគាំទ្រ។

ប៉ុន្តែក្រោយពីមានសញ្ញាថា តារាចម្រៀងស្រស់សោភា ម៉ានីកា កំពុងផ្តើមក្រសោមយក សិល្បៈវិញនោះ គេសង្កេត ឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កម្រើក ឡើងវិញ ព្រោះគេ បានឃើញ បណ្តាញសារព័ត៌មាន ក្នុងស្រុក មួយចំនួន ចុះផ្សាយពីរឿង រ៉ាវរបស់នាង ជាបន្តបន្ទាប់ ។ ហេតុនេះគេ អាចសន្និដ្ឋាន បានថា កញ្ញា ម៉ានីកា កំពុងតែ ស្ថិតក្នុង ចំណាប់អារម្មណ៍ របស់មហាជន និងបណ្តាញ សារព័ត៌មាននានា ធ្វើឲ្យកេរ្តិ៍ឈ្មោះ ប្រសើរឡើង។

ស្របពេលជាមួយគ្នានេះ ស្រាប់តែមានប្រភពចេញពី អ្នកនៅក្នុងចង្កោមសិល្បៈ និងអ្នកកៀកកិត ស្និទ្ធស្នាល ជាមួយស្រីស្រស់ ម៉ានីកា បានបង្ហើបមកថា ម៉ានីកា អាចកំពុង តែមាន ទំនាក់ទំនង ស្នេហា ជាមួយមនុស្សស្រីដូចគ្នា ។ ប្រភពដដែល បានបន្តថា នារីម្នាក់ ដែលស្រឡាញ់គ្នា ជាមួយកញ្ញា ម៉ានីកា តែងតែទៅ ជួបនាង និងបណ្តើរ គ្នាចេញពីផ្ទះ ស្ទើររៀងរាល់។ ពួកគេក៏មាន ភាពស្និទ្ធស្នាល ជាមួយគ្នា យ៉ាងខ្លាំងទៀតផង ពោលគឺដូច មនុស្សប្រុស មនុស្ស ស្រីដែល ជាសង្សារ នឹងគ្នាថ្មីថ្មោងអ៊ីចឹង.. ។

ប្រភពដដែលខាងលើ បានបន្ថែមទៀតថា នារីម្នាក់ដែលសង្ស័យថា ស្រឡាញ់គ្នា ជាមួយ ម៉ានីកា មានរូបសម្រស់ ស្រស់ស្អាតហើយទំនង ក៏ជាអ្នកសិល្បៈ ជាមួយគ្នាទៀតផង ព្រោះនារី រូបនោះតែង មកចាំបណ្តើរ ស្រីស្រស់ ម៉ានីកា ចេញទៅកំសាន្ត នៅខាង ក្រៅជាមួយគ្នា ដោយភាព ល្អូកល្អើន ជាទីបំផុត។ លើសពីនេះទៅទៀត នារីរូបនោះ ក៏តែងបញ្ចេញ ពីឥរិបទ ហួងហែង ដោយភាព ប្រច័ណ្ឌ ទៅលើនាង ម៉ានីកា ទៀតផង។ ជាមួយគ្នានេះ បើតាមគេ សង្កេតឃើញ គឺមួយរយៈពេល តារាសម្តែង ម៉ានីកា តែងបញ្ចេញ រូបបង្ហោះស្និទ្ធស្នាល ជាមួយ មនុស្សស្រីដូចគ្នា នៅលើបណ្តា ញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ ជាហូរហែ ដែលអាចបញ្ជាក់ថា គឺជាសញ្ញាមួយ ដែលអាចសន្និដ្ឋាន បានថា ម៉ានីកា ទំនងមានស្នេហ៍ ជាមួយ មនុស្សស្រី។

ទោះបីជាយ៉ាងក្តី ជុំវិញនឹងការបង្ហើបប្រាប់ពីរឿងរ៉ាវ ដ៏រសើបខាងលើនេះ គេមិនទាន់ដឹងថា វាជារឿង ពិតប្រាកដ យ៉ាងណានោះទេ ព្រោះនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការស្រាយ បំភ្លឺពីស្រីស្រស់ ម៉ានីកា ដែរ ប៉ុន្តែលេខ ទូរស័ព្ទរបស់នាង ប្រព័ន្ធ០១៦ ដែលធ្លាប់ ប្រើមិនអាច ធ្វើការទាក់ទង បាននោះទេ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]