ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១៧កម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ  និងខណ្ឌដូនពេញ ដឹកនាំដោយ លោកឧត្តម សេនីយ៍ត្រី វ៉ាន់កុសល្យ បានចុះបង្ក្រាបទីតាំង ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន មួយ កន្លែង នៅផ្ទះលេខ១៦១ ផ្លូវ២៥២ ក្រុម៥០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច បានដកហូតបានទូហ្គេមបាញ់ត្រី ចំនួន០៤គ្រឿង (ចាប់ទុកនៅ សាលាខណ្ឌ ដូនពេញ) និងឃាត់ខ្លួនបានចំនួនមនុស្ស១១នាក់ (ប្រុស០៩នាក់ ស្ រី០២នាក់) និងគ្រឿងញៀន ១៩កព្ចាប់តូច កាបូបចំនួន០៧   ទូរស័ព្ទដៃចំនួន០៤ នាឡិកាដៃចំនួន០១។

បច្ចុប្បន្នជនសង្ស័យប្រុស-ស្រី ខាងលើត្រូវបានធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន រងចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]