រតនគិរីៈ រថយន្តឡង់គ្រីស័រមួយគ្រឿង បានបើកបុកម៉ូតូ បណ្តាលអោយ មនុស្សម្នាក់របួសធ្ងន់  ហើយ បន្ថែមល្បឿន បើកគេច រត់គេចខ្លួនបាត់។  ហេតុការណ៍នេះកើតឡើង កាលវេលា ម៉ោង៨ និង១០នាទី យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ត្រង់ចំណុច ផ្លូវបែកជា៤ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុប្រាប់អោយដឹងថា ពួកគាត់បានឃើញរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មិនចាំ ស្លាកលេខ បើកក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ស្របពេល ម៉ូតូម៉ាក C125ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ ផ្លូវបំបែកជា៤ ត្រូវរថយន្ត បុកពេញទំហឹង បណ្តាលអោយ ម៉ូតូដាច់ កង់មុខ និងមនុស្សម្នាក់ រងរបួសធ្ងន់។  ភ្លាមនោះដែរ សមត្ថកិច្ច មូលដ្ឋាន និងនគរបាលចរាចរ នៃស្នងការ នគរបាលខេត្តចុះ ជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់ស្វែងរកអត្តសញ្ញាណជរងគ្រោះ និងអ្នកបើកបររថយន្ត ឡង់គ្រីស័រ បង្កហេតុ នៅឡើយទេ ពោលគឺរថយន្ត បើកគេចខ្លួនបាត់។ប្រជាពលរដ្ឋ ដែលមាន លំនៅដ្ឋាន ក្បែរកន្លែងកើត ហេតុខាងលើ បានអះអាងថា រថយន្តឡង់គ្រីស័រ ខាងលើនេះ មានលំនៅដ្ឋាន ក្រោយមន្ទីរ បរិស្ថានខេត្ត ស្ថិតក្នុងភូមិ ឃុំខាងលើ ហើយ រថយន្តឡង់គ្រីស័រ ខាងលើ នេះបើកបរ មានល្បឿនលឿន ហើយជាមធ្យោបាយ សំរាប់ដឹកជញ្ជូន ឈើប្រណីត យ៉ាងសកម្មទៅប្រទេស វៀតណាម។

បច្ចុប្បន្នម៉ូតូ របស់ជនរងគ្រោះត្រូវបាន នគរបាលចរាចរណ៍ នាំយករក្សាទុក នៅស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី។  ចំណែកឯរថយន្តបង្កហេតុ ដែលបើកគេចសមត្ថកិច្ច កំពុងតែ តាមប្រមាញ់ ដើម្បីយកមកដោះស្រាយ គ្នានៅ ពេលក្រោយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]