ចិន៖ បុរសជាប៉ូលិសដែល មានរូបរាងសង្ហាម្នាក់ នៅក្នុងទីក្រុង Chongqing ត្រូវបញ្ឈប់រថយន្ត ដោយសារអ្នករត់ម៉ារ៉ាតុង ជាច្រើននាក់ ភាគច្រើនជាមនុស្សស្រី បាននាំគ្នាចោមរោម ដណ្តើមគ្នាថតរូប ជាមួយគាត់។


អ្នករត់ប្រណាំងបាននាំគ្នាមកស្ទាក់ឡានលោកប៉ូលិសសង្ហា

ខណៈពេល កំពុងរត់សុខៗ អ្នករត់ម៉ារ៉ាតុន ទាំងនោះ បែរជានាំគ្នាឈប់ ឡោមព័ទ្ធជុំវិញឡានប៉ូលិសខាងលើ ហើយចូលទៅកៀកថតរូបជាមួយ គាត់ ដោយពួកគេហាក់ដូចជា នាំគ្នាបោះចោលគោលដៅ ក្នុងការរត់ ទៅដល់ទីផ្តាច់ព្រ័ត្រ។ បើយោងតាម អ្នករត់ម៉ារ៉ាតុងម្នាក់ បានឲ្យដឹងថា ប៉ូលិសវ័យក្មេងរូបនោះ មានមុខមាត់ស្រដៀងទៅនឹង តារាហុងកុងដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Wallace Chung។

ដោយមានអ្នកមកថតរូប ជាមួយលោកប៉ូលិសសង្ហាច្រើនពេក រហូតបណ្តាលឲ្យគ្មាន សណ្តាប់ធ្នាប់  ឃើញដូចនោះ ប៉ូលិសផ្សេងទៀត ដែលមិនសូវសង្ហា ក៏បាននាំគ្នា ចុះទៅកន្លែងនោះ ដើម្បីធ្វើការគ្រប់គ្រងស្ថានការណ៍៕ សូមមើលទិដ្ឋភាពខាងក្រោម៖


អ្នករត់ប្រណាំងបែរជានាំគ្នា ដណ្តើមថតជាមួយប៉ូលិស លែងចង់រត់ទៅដល់ ទីផ្តាច់ព្រ័ត្រ


មុខមាត់របស់គាត់ស្រដៀងទៅនឹង តារាហុងកុងដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Wallace Chung

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]