អាហ្សង់ទីន៖ ទិដ្ឋភាពដ៏ គួរឲ្យស្រៀវឆ្អឹងខ្នង មួយត្រូវបាន ថតជាវីដេអូ ដែលបង្ហាញពី សកម្មភាពស្តែងៗ របស់ក្រុម បព្វជិតបានធ្វើការ បណ្តេញព្រលឹងខ្មោច ចេញពីក្នុង ខ្លួននារីម្នាក់ ដោយមើលទៅ ពិតជាគួរ ឲ្យព្រឺក្បាលមែនទែន។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ កម្រនោះបាន កើតឡើងនៅ ឯព្រះវិហារ សាសនាគ្រឹស្ត មួយកន្លែង ក្នុងទីក្រុង Buenos Aires ប្រទេស អាហ្សង់ទីន ហើយនារីដែលត្រូវ បានគេអះអាងថា មានព្រលឹងខ្មោច ចូលក្នុងខ្លួននោះ ឈ្មោះថា Laura វ័យ២២ឆ្នាំ និងត្រូវបាន បព្វជិតកំពូល នៃព្រះវិហារនោះ ព្រះនាម Manuel Acuna ព្រះជន្ម ៥២វស្សា ធ្វើការជួយបណ្តេញ ព្រលឹងខ្មោច ចេញពីរូបនាង។

បើយើងមើលតាម វីដេអូនោះ យើងនឹងឃើញ នារីម្នាក់នោះ ត្រូវគេដាក់ឲ្យ ដេកនៅជាប់ នឹងឥដ្ឋដោយ មានពូកក្រាល ពីក្រោមតែ ក៏នៅមានមនុស្ស ប៉ុន្មាននាក់ទៀត នាំគ្នាចាប់ រូបនាងដើម្បី កុំឲ្យនាងរើ ទៅណាឆ្ងាយ បន្ទាប់មក បព្វជិត Manuel Acuna ក៏បានធ្វើការ សូត្រធម៌ដើម្បី ធ្វើការបណ្តេញ ព្រលឹងខ្មោច ចេញពីរូបនាង ដោយទិដ្ឋភាព នោះធ្វើឲ្យអ្នក មើលហើយមាន អារម្មណ៍ថា ព្រឺអស់ទាំងខ្លួន តែម្តង។

យ៉ាងណាមិញ មិនទាន់មាន ព័ត៌មានលំអិត បន្ថែមណា បញ្ជាក់អំពីមូលហេតុ ដែលនារីម្នាក់នោះ ត្រូវព្រលឹងខ្មោច ចូលសណ្ឋិតក្នុង ខ្លួននោះឡើយ។ នេះគឺជា សកម្មភាព ជាក់ស្តែងដ៏ កម្រមួយ ព្រោះថាសកម្មភាព ក្នុងការបណ្តេញ ព្រលឹងខ្មោច ចេញពីខ្លួន មនុស្សបែបនេះ ធ្លាប់តែឃើញ នៅក្នុងភាពយន្ត តែប៉ុណ្ណោះ៕

ចង់ដឹងថា ទិដ្ឋភាពដ៏គួរ ឲ្យស្រៀវនោះ យ៉ាងណាសូម ទស្សនាវីដេអូ ទាំងអស់គ្នា៖


សកម្មភាពដែល ព្រះសង្ឃកំពូល កំពុងធ្វើការ បណ្តេញព្រលឹងខ្មោច ចេញពីក្នុងខ្លួន នាង Laura

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]