កូរ៉េខាងត្បួង៖ មានគ្រោះថ្នាក់ កើតឡើង ជាញឹកញយ ក្នុងការប្រគុំតន្ត្រី K-Pop បណ្តាលឲ្យ តារាចំរៀង និងអ្នកទស្សនាខ្លះ មានគ្រោះថ្នាក់ តិចតួច ប៉ុន្តែក៏មានហេតុការណ៍ គ្រោះថ្នាក់ខ្លះ បានធ្វើអោយពួកគេ មិនអាចបំភ្លេចបានដែរ។ ខាងក្រោមនេះ គឺជាហេតុការណ៍ ទាំង៧ ដែលកើតមាន ក្នុងការប្រគុំតន្ត្រី K-Pop ដែលធ្វើឲ្យគ្រប់គ្នា ចងចាំ និងមិនអាចបំភ្លេចបាន៖

១, ការបាក់ស្រុត គំរបលូក្រោមដី ក្នុងការសំដែងក្រុម 4Minute

នៅថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៤ ក្នុងពេលសំដែង របស់ក្រុមតារាចំរៀងស្រី 4Minute នៅក្នុងសង្កាត់ Seongnam ក្រុងសេអ៊ូល មានការបាក់ស្រុត គំរបលូក្រោមដី បណ្តាលឲ្យ ក្រុមអ្នកគាំទ្រជាច្រើន ដែលបានប្រមូលផ្តុំគ្នា នៅលើនោះ បានធ្លាក់ចុះក្រោម ជម្រៅ១៩ម៉ែត្រ ធ្វើឲ្យមនុស្ស ១៦ នាក់ បានស្លាប់ និងជាច្រើនទៀត រងរបួស។ នេះជាសោកនាដកម្ម ដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្រ្ត នៃការប្រគុំតន្ត្រី K-pop ។

២, Girl's Generation (Taeyeon ធ្លាក់ចូលប្រឡោះឆាក)

ក្នុងការសំដែងក្នុង កម្មវិធី Seoul Music Awards 2014 នាង Taeyeon ដែលជាប្រធានក្រុម Girls’ Generation បានធ្លាក់ចូលទៅក្នុង ប្រឡោះឆាក ដោយសារ បញ្ហាបច្ចេកទេស។ នាងត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាសំណាង នាងមិនមានគ្រោះថ្នាក់ ធ្ងន់ធ្ងរនោះទេ។


 ៣, បុរសម្នាក់ ប៉ុនប៉ងចាប់ជំរិត នាង Taeyeon ទាំងកំពុងសំដែងលើឆាក

ហេតុការណ៍នេះដែរ បានកើតឡើងក្នុងឆ្នាំ ២០១១ ដោយពេលនោះ មានបុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ បានរត់ទៅកាន់ លើឆាកតន្ត្រី ហើយអូសដៃ Taeyeon ទៅជាមួយខ្លួន ប៉ុន្តែត្រូវបានគេ បញ្ឈប់ទាន់ពេលវេលា ចំនែកឯ Taeyeon រងការតក់ស្លុតជាខ្លំាង។

 ៤, Onew សមាជិកក្រុម SHINee ប៊ិះនឹងត្រូវសង្កត់ដោយ ភ្លើងលំអរឆាក ដួលរលំ

ហេតុការណ៍នេះ កើតឡើងនាឆ្នាំ ២០០៩ ក្នុងកម្មវិធីតន្ត្រី Music Bank បន្ទាប់ពីចប់ ការសម្ដែងរបស់ក្រុម SHINee ពួកគេបានចាកចេញ ពីលើឆាកស្រាប់តែភ្លាមៗ នោះភ្លើងលំអឆាក បានដួលរលំនៅក្បែរ Onew។ គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យ Onew រងរបួសធ្ងន់ធ្ងរនោះទេ តែវាបានធ្វើឲ្យគេ តក់ស្លុតជាខ្លាំង រហូតមិនអាចដើរបាន មួយសន្ទុះ។


៥, សមាជិកក្រុម Dal Shabet ធ្លាក់ពីលើឆាក

ក្នុងឆ្នាំ ២០១១ នាង Subin នៃក្រុមចម្រៀង Dal Shabet បានធ្លាក់ពីលើឆាក ខណៈពេលនាង កំពុងសម្ដែងជាមួយ និងសមាជិក ដទៃទៀត។ នាងបានប៉ះទង្គិច ផ្ទៃមុខរបស់នាង ទៅនឹងបំពង់សម្រាប់ បាញ់កាំជ្រួចលំអរឆាក បណ្ដាលឲ្យរយះថ្គាម និងបបូរមាត់ យ៉ាងខ្លាំង ដែលត្រូវដេរ ដល់ទៅ ១៦ថ្នេរ។

 ៦, Girl's Generation ដួលលើឡានរំកិល

ហេតុការណ៍នេះ កើតឡើងខណៈពេល ដែលនាង Hyoyeon Seohyun និង Tiffany ហាត់សម មុនការសំដែង។ ឡានរំកិលកំពុង ធ្វើដំណើរទៅមុខ វាក៏ស្រាប់តែ ឈប់ង៉ក់ភ្លាមៗ ទើបពួកគេទាំងបី ដួលនៅលើនោះ ប៉ុន្តែមិនបណ្តាលឲ្យមាន របួសធ្ងន់ធ្ងរនោះទេ។

៧, Big Bang (Seungri) ឆេះមុខដោយសារ ភ្លើងកាំជ្រួច លំអរឆាក 

នៅពេលដែលក្រុម Big Bang ទើបតែចូលប្រឡូក ក្នុងវិស័យចម្រៀង K-Pop មានហេតុការណ៍ អាក្រក់មួយ បានកើតឡើងចំពោះ សមាជិក Seungri ដែលត្រូវបាន ភ្លើងកាំជ្រួចបាញ់ ចំមុខរបស់ខ្លួន ហើយត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗផងដែរ។ ចាប់ពីពេលនោះមក Seungri បានខ្លាចកាំជ្រួចរហូត មកដល់បច្ចុប្បន្ន។


ប្រភព៖ Koreaboo

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]