ចិន៖ មានបុរសម្នាក់ បានធ្វើរទេះតូចមួយ សម្រាប់អូសភរិយាជាទីស្រឡាញ់របស់គាត់ ទៅកាន់មន្ទីរពេទ្យ រយៈពេល១០ឆ្នាំ។

បុរសម្នាក់ បានសម្រេចចិត្តអូស ភរិយា ជាមួយនឹងរទេះតូចមួយ ទៅកាន់មន្ទីរពេទ្យ ២ដងក្នុងមួយសប្តាហ៍ ដែលទង្វើនេះ គាត់បានធ្វើ ជាងរយៈពេល១០ឆ្នាំមកហើយ លើចម្ងាយផ្លូវសរុបមកទល់ពេលនេះ ចំនួន ៥ម៉ឺនគីឡូម៉ែត្រ។ គួរបញ្ជាក់ថា ភរិយារបស់បុរសម្នាក់នោះ មានជម្ងឺម្យ៉ាង ដែលពាក់ព័ន្ធនឹងបំពង់ទឹកនោម ដូច្នេះហើយ ទើបតម្រូវឲ្យបុរសជាស្វាមី អូសនាងទៅមន្ទីរពេទ្យ ដើម្បីទៅពិនិត្យ និងព្យាបាលជម្ងឺ។ ជាមួយគ្នានោះដែរ ក្នុងរទេះដ៏តូចនោះ បានផ្ទុកនូវ កញ្ចប់ខ្យល់អុកស៊ីសែន ថ្នាំពេទ្យសង្រ្គោះបន្ទាន់ និងកន្ថោរ។

ទង្វើរបស់បុរសម្នាក់នោះ ពិតជាស្តែងពី ការលះបង់កម្លាំងកាយចិត្ត យ៉ាងធំធេង ទៅលើភរិយារបស់ខ្លួន ដែលបានមើលថែ និងអូសនាង ជាមួយនឹងរទេះ ទៅកាន់មន្ទីរពេទ្យជិត១០ឆ្នាំ៕ ចុះតើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទង្វើរបស់ស្វាមីម្នាក់នេះ មានចំពោះភរិយា? 


បុរសជាស្វាមី បានរុញភរិយា ជាមួយនឹងរទេះ ទៅមន្ទីរពេទ្យ

ប្រភព Shanghaiist

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]