ម៉ារ៉ុក៖ ក្មេងស្រីម្នាក់ បានក្លាយជា ក្មេងស្រី វ័យក្មេងជាងគេ ក្នុងប្រទេសម៉ារ៉ុក  ដែលមានសមត្ថភាពដ៏អស្ចារ្យ អាចប្រើ សក់របស់នាង ទាញ រថយន្ត មានទម្ងន់ រហូតដល់ ១តោនកន្លះ ឲ្យរំកិលទៅ មុខបាន។

ក្មេងស្រីឈ្មោះ Ikram Salhi បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ យកខ្សែចងជាប់នឹងសក់ រួចភ្ជាប់ជាមួយ រថយន្ត Mercedes-Benz មួយគ្រឿង ដើម្បី អាចឲ្យនាង ប្រើសក់ទាញ រថយន្តទម្ងន់ ១តោនកន្លះនេះ រហូតដល់អាចរំកិលទៅមុខបាន។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា  ក្មេងស្រីនេះ ទាញ រថយន្ត ឲ្យរំកិល រហូតបានចំងាយ ជាង ៩ម៉ែត្រ នៅលើផ្លូវមួយកន្លែង ហើយពេលដែល នាងកំពុងបង្ហាញសមត្ថភាព មានមនុស្សជាច្រើន ឈរទស្សនា និងចូលរួមអបអរសាទរ។

យ៉ាងណាមិញ  សកម្មភាពរបស់ក្មេងស្រី Ikram  ត្រូវដឹងថា ជាការបង្ហាញសមត្ថភាព ប្រកួតប្រជែងក្នុងកម្មវិធីទូរទស្សន៍មួយ ដើម្បីស្វែងរក អ្នកមានទេពកោលស្យ ល្អបំផុតទូទាំងពិភពលោក ( World’s most Talented) ។ ក្មេងស្រី Ikram បានក្លាយ ជាក្មេងស្រី ដែលមានសមត្ថភាព ទេពកោសល្យខ្លាំងជាងគេ តំណាងឲ្យប្រទេសម៉ារ៉ុក ក្រោយការបង្ហាញសមត្ថភាពប្រើ សក់អូសរថយន្ត បានដោយជោគជ័យនេះ។ 

គួរបញ្ជាក់ដែរថា ក្មេងស្រី Ikram Salhi នឹងត្រូវចូលរួមប្រកួត ក្នុងកម្មវិធីទូរទស្សន៍ បន្តទៀត ជាមួយដៃគូរបស់នាង ជាអ្នកតំណាង ឲ្យប្រទេស អាល្លឺម៉ង់ នៅក្នុងខែមេសា ខាងមុខនេះ៕




សកម្មភាព ពេលក្មេងស្រីនេះ ប្រើសក់ ទាញរថយន្តឲ្យរំកិល ទៅមុខបាន



ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]