រូម៉ានី៖ ករណីបែបនេះ ស្ទើរតែមិនគួរឲ្យជឿ ថាអាចកើតមាន ខណ:ដែល នារីវ័យ ២៥ឆ្នាំម្នាក់ គ្មានចំណាប់អារម្មណ៍ ចង់បានមិត្តប្រុស ឬ ប្តី ឡើយ តែនាងចង់បានតែកូនប៉ុណ្ណោះ ព្រោះនាងយល់ឃើញថា ពួកបុរសៗ សុទ្ធតែគ្មានគំនិត ជាមនុស្សពេញវ័យ (គំនិតក្មេងខ្ចី)។

នាង Adelina Albu អាយុ២៥ឆ្នាំ រស់នៅទីក្រុង ទីមីសូរ៉ា ភាគខាងលិចប្រទេស រូម៉ានី ត្រូវបានមហាជន និងប្រព័ន្ធផ្សព្វផ្សាយ មានការចាប់អារម្មណ៍ខ្លាំង ក្រោយពេលនាង បានបង្ហោះសារ នៅលើបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ សារផ្សព្វផ្សាយ របស់នាងមានខ្លឹមសារថា៖ «រកបានមនុស្សប្រុសមិនសំខាន់ទេ តែអ្វីដែលសំខាន់ គឺថាមនុស្សប្រុសនោះ គេមានចិត្តចង់សាងគ្រួសារ មានកូនចៅជាមួយយើងឬអត់ប៉ុណ្ណោះ ដូច្នេះ កុំឲ្យខ្ចះខ្ចាយពេលវេលា លើទំនាក់ទំនងដែលអត់បានការ ខ្ញុំនឹងបង់លុយឲ្យវិញ។ ខ្ញុំចំណាយ ៥០០អ៊ឺរ៉ូ (៥៤១ដុល្លារ) អ្នកបានសប្បាយ ឯខ្ញុំបានកូន»។ បន្ថែមពីនេះទៀត នាងបានបន្តថា៖ «ខ្ញុំជាមនុស្សស្រីមានគំនិតពេញវ័យម្នាក់ និងជាមនុស្សស្រីដែលមានភាពឯករាជ្យលើខ្លួនឯង ហើយខ្ញុំចង់បានទារកម្នាក់ ជាកូនរបស់ខ្ញុំ … មិនចង់បានទេបុរស ព្រោះពួកគេ គ្មានម្នាក់ណា មានឬកពារគួរឲ្យចង់បានសោះ»។

ក្រោយពេលសាររបស់នាង ត្រូវបានគេឃើញ កាន់តែច្រើនឡើង អ្នកលេងហ្វេសប៊ុកមួយចំនួន បានផ្តល់ជាមតិ ពេញចិត្ត ចំពោះភាពម្ចាស់ការលើខ្លួនឯងរបស់នាង ស្របពេលជាមួយគ្នានោះដែរ មានបុរសៗជាច្រើន បានសំរុក ឆ្លើយតបសុំទទួលយកសំនើរ ដែលនាងបានបង្ហោះនោះផងដែរ៕

សំរាប់ប្រិយមិត្តខ្មែរឡូតវិញ បុរសបែបណា ដែលអ្នកយល់ថា មានគំនិតចាស់ទុំ អាចទុកចិត្តបាន? ហើយគំនិតយល់ឃើញ របស់នារីខាងលើ អ្នកយល់ថា ជាការត្រឹមត្រូវ ឬ យ៉ាងណាទៅវិញដែរ?


រូបថតរបស់នាង Adelina Albu


ប្រភព៖ Metro

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]