ថៃ៖ នេះជារឿង គួរឲ្យអានិតអាសូរមួយ ដែលមេឆ្កែនៅឈរមើល កូនរបស់វា ដែលបានងាប់បាត់ ទៅហើយ និងមិនឲ្យនរណាម្នាក់ ចូលមកជិត ឡើយ។

ប្រភពព័ត៌មានឲ្យដឹងថា រូបភាពមេឆ្កែ ដែលត្រូវថតបាននេះ មានទីតាំងស្ថិតនៅ ភាគខាងត្បូងប្រទេសថៃ និងត្រូវបានបង្ហោះក្នុងបណ្តាញអ៊ីនធើណេត ក្រោយមក ត្រូវបានចែកចាយយ៉ាងច្រើន ល្បីពេញបណ្តាញទំនាក់ទំនងសង្គម។

បើតាមសំដី កញ្ញា ដាយ ជាអ្នកថតរូបភាពទាំងនោះ បាននិយាយថា កូនឆ្កែមួយក្បាល ត្រូវបានឡានមួយគ្រឿងបុកងាប់ ហើយអ្នកបើកឡាន មិនចុះមកមើល កូនឆ្កែនោះទេ តែផ្ទុយទៅវិញ មេឆ្កែ ជាអ្នកមកមើល កូនរបស់វា ដែលដេកងាប់លើផ្លូវ។ មេឆ្កែ វាមិនព្រមឲ្យនរណា ចូលទៅជិត កូនរបស់វា និងយកសាកសពកូនរបស់វា ចេញឡើយ។ កញ្ញា ដាយ បានបន្តថា ពេលឃើញទិដ្ឋភាពទាំងនោះ ធ្វើឲ្យនាងគិតថា សត្វក៏ចេះស្រលាញ់ កូនរបស់វា ខ្លាំងណាស់ដែរ ខណៈមនុស្សមួយចំនួន បែរជាបង្កើតកូនរួចហើយ ហ៊ានលើកដៃសំលាប់ ឬយកទៅបោះបង់ចោល ទៅវិញ៕  



ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]