សៀមរាប៖ កាលពីយប់មិញ ដែលត្រូវនឹង ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥ លោកស្រី Michelle Obama ដែល ភរិយា លោក Obama ប្រធានាធិបតី សហរដ្ឋអាមេរិក បានមក ដល់ទឹកដី សៀមរាប ដើម្បីបំពេញ ទស្សនកិច្ច វប្បធម៌ ជាផ្លូវការ ដែលមាន ការទទួល ស្វាគមន៍យ៉ាង កក់ក្តៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

យ៉ាងណាមិញ ដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama គឺមាន រយៈពេល ៣ថ្ងៃ ក្នុង ក្រុងសៀមរាប។ ក៏ដូចជា ព្រឹកថ្ងៃនេះ លោកស្រី រួមជាមួយនឹង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ ទៅវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ដែលស្ថិតនៅ ប្រហែលជា ៤០គ.ម ពីក្រុងសៀមរាប ដើម្បី លើកស្ទួយ កម្មវិធីអប់រំ " គម្រោងផ្ដល់ ឱកាស ឲ្យសិស្សស្រី បាន សិក្សា" នេះបើតាមការ ដកស្រង់ពី វីអូអេ

ខាងក្រោមនេះ គឺជារូបភាព របស់អ្នកស្រី និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងវិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង៖




 

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]