ចិន ៖ នេះពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែលអ្នកបុរាណវិទូរកឃើញ ស្នា បុរាណដ៏ធំ មួយ អាយុកាល ២,២០០ ឆ្នាំ ស្ថិតនៅ ក្នុងសភាពល្អ ស្អាតមិន បាក់បែក ត្រង់ណាឡើយកាលពី ពេលថ្មីៗនេះ។

ស្នាបុរាណ ដែលមានប្រវែង ១.៥ម៉ែត្រ និងកំពស់១.២៦ម៉ែត្រនេះ និង ជាវត្ថុស្ថិត ក្នុងសម័យ រាជរង្សឈីង ដែលជាចក្រភព ដំបូងបំផុត របស់ចិននេះ ត្រូវបាន គេកប់ នៅក្បែរ រូប ចំលាក់អ្នក ចំបាំង (terracotta) ដែលក្រុម អ្នក បុរាណវិទូ កំពុងតែធ្វើ ការសិក្សា ស្រាវជ្រាវ នៅកន្លែងនោះ។ នេះជាលើក ទីមួយហើយ ដែលក្រុមអ្នក បុរាណវិទូ រកឃើញ អាវុធដែលមាន រូបរាងល្អ ដូចសភាពដើម ទោះបីជា មានអាយុកាល រាប់ពាន់ ឆ្នាំក៏ដោយ។ ម្យ៉ាងវិញទៀត ក្រុមអ្នកបុរាណវិទូ បាននិយាយថា ប្រហែលជា ស្នានេះ លាក់នូវ អាថ៏កំបាំង នៃការភាព រុងរឿង និងជោគជ័យ របស់ចក្រភព ឈីង ដែលជា ចក្រភពដំបូង បំផុតក្នុង ប្រវត្តិសាស្រ្តចិន ដឹកនាំ ដោយស្តេច Qin Shi Huang។ ការរកឃើញនេះ ទៀតសោត នឹង ធ្វើឲ្យអ្នកបុរាណវិទូ អាចធ្វើការសិក្សា ពីកងទ័ព នៃសម័យ រាជវង្សឈីង បានផងដែរ។

បើយោងតាមទំហំដ៏ធំរបស់ស្នា នេះ ធ្វើឲ្យអ្នកជំនាញជឿថា វាជាស្នា ដ៏ខ្លាំងក្លាបំផុត ដែលស្ថិតនៅ ក្នុងសម័យនោះ ។ មិនតែប៉ុណ្ណោះទេ អត្ថបទ ប្រវត្តិសាស្រ្ត ក៏បានបញ្ជាក់ទៀតថា វាអាច បាញ់បាន ក្នុងចម្ងាយ យ៉ាងឆ្ងាយ ពោលគឹ រហូតដល់ ៨០០ ម៉ែត្រ ឯណោះ។ រីឯ អ្នកប្រវត្តិវិទូ មួយចំនួនជឿថាស្នា មួយនេះ គឺជាអាវុធ ដ៏សំខាន់បំផុត ក្នុងការបំរើដល់អ្នក ឈ្នះក្នុងការ ប្រយុទ្ធ នៅសម័យចក្រ ភពឈីង។


ធ្នូបុរាណ អាយុកាល ២,២០០ ឆ្នាំ ស្ថិត ក្នុងសម័យរាជវង្សឈីង


រូបចំលាក់ ទ័ពចម្បាំង ដែលត្រូវបានគេរកឃើញ កាលពីឆ្នាំ ១៩៧៤ នៅ ជិត នឹងកន្លែង កប់ធ្នូ 


ព្រួញដែលបានរកឃើញ នៅក្បែ នឹងធ្នូ


រូបចំលាក់ ទ័ពចម្បាំង ដែលត្រូវបានគេរកឃើញ កាលពីឆ្នាំ ១៩៧៤ នៅ ជិត នឹងកន្លែង កប់ធ្នូ 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]