អ៊ីរ៉ាក់៖ កងទ័ព ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS បាននាំគ្នា ដាក់គ្រាប់បែកបំផ្ទុះ សំណង់ប្រវតិ្តសាស្ត្រ របស់គ្រិស្តសាសនិក នាសតវត្សទី៤ ដែលមានឈ្មោះថាព្រះវិហារ Mar Benham។


ព្រះវិហារ Mar Benham ដែលជាសំណង់ប្រវតិ្តសាស្ត្ររបស់គ្រិស្តសានិកជន

ព្រះវិហារបុរាណអាយុកាល ១,៦០០ឆ្នាំ នេះ សាងសង់ដោយស្តេច នៃចក្រភព Assyrian មួយអង្គ ព្រះនាម Senchareb ដែលមានទីតាំងស្ថិតក្នុងទីក្រុង Bakhdida ចំងាយប្រហែល ៣២ គីឡូ ម៉ែត្រ ភាគអាគ្នេយ៍ទីក្រុង Mosul ដែលជាតំបន់សំបូរទៅដោយ ប្រេងកាត ហើយកំពុងកាន់កាប់ដោយ ក្រុមអ៊ីស្លាមជ្រុលនិយម ISIS។

ប្រជាពលរដ្ឋនៅទីនោះ បានបង្ហោះរូបថតប៉ុន្មានសន្លឹក ចូលក្នុងបណ្តាញសង្គម បង្ហាញពីការកំទេចព្រះវិហារខាងលើ ដែលការបំផ្ទុះនេះ បាន ធ្វើឲ្យសំណង់អគារបុរាណ កាន់តែបាត់បង់ទៅៗ។ ព្រះវិហារ Mar Benham ត្រូវបានក្រុម ISIS ចូលកាន់កាប់កាលពីខែកក្កដា ឆ្នាំមុន បូករួមទាំង Mosul ដែលជាទីក្រុងធំលំដាប់ទី២ របស់ប្រទេសអ៊ីរ៉ាក់ផង។ អ្នកបួសដែលស្នាក់នៅក្នុងព្រះវិហារនេះ ត្រូវបានគេបង្ខំឲ្យ ភៀសខ្លួន ចាកចេញជាបន្តបន្ទាប់ ទៅភូមិរបស់ គ្រិស្តសាសនិកជន រស់នៅ ដែលស្ថិតនៅក្បែរៗនោះ៕


ព្រះវិហារបុរាណអាយុកាល ១៦០០ឆ្នាំ នេះសាងសង់ដោយស្តេចព្រះនាម Senchareb


ព្រះវិហារ Mar Benham ត្រូវបានក្រុម ISIS ចូលកាន់កាប់កាលពីខែកក្កដា ឆ្នាំមុន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]