ចិន៖ បុរសជនជាតិចិនម្នាក់ បានជួបប្រទះ នូវភាពទាល់ច្រក ខណៈនារីពីរនាក់ មានម្នាក់ជាសង្សារថ្មី ហើយម្នាក់ទៀត ជាសង្សារចាស់ បាននាំគ្នាលោតចូលក្នុងទឹកទន្លេ ហើយទុកឲ្យបុរសជាសង្សារ ជ្រើសរើសថា នឹងសំរេចចិត្តជួយសង្គ្រោះម្នាក់ណា។


ក្រុមជួយសង្គ្រោះកំពុងស្រង់នារីដែលលោតចូលទឹកទន្លេ

យុវជនឈ្មោះ Wu Hsia អាយុ ២១ឆ្នាំ បានបែកគ្នាជាមួយ សង្សារចាស់មាន ឈ្មោះថា Jun Tang អាយុ២០ឆ្នាំ។ ក្រោយពីបែកគ្នាជាមួយ មិត្តស្រីដែលស្រលាញ់គ្នា រាប់ឆ្នាំមកហើយនោះ Wu ក៏មានសង្សារថ្មី ឈ្មោះ Rong Tsao អាយុ២២ ឆ្នាំ រស់នៅក្នុង ទីក្រុង Ningbo។ ទោះជាបែកគ្នាបាន៣ខែ ហើយក៏ពិតមែន តែ Jun ដែលជាសង្សារចាស់នៅតែមិនអស់ចិត្ត ហើយព្យាយាមរំខាន ធ្វើយ៉ាងណាឲ្យអតីតមិត្តប្រុស របស់នាងបែកគ្នាជាមួយសង្សារថ្មី។ ដោយធុញទ្រាន់នឹងបញ្ហាទាំងនោះ Wu បានណាត់មក ជួបជុំគ្នាទាំងបីនាក់ ដើម្បីនិយាយគ្នាឲ្យបានច្បាស់លាស់ ក៏ប៉ុន្តែសង្សារចាស់ និងសង្សារថ្មីរបស់គាត់ បានដោះស្រាយបញ្ហាដោយ លោតចូលក្នុងទឹកទន្លេ ទៅវិញ។

ប៉ូលិសបានឲ្យដឹងថា ក្នុងហេតុការណ៍នោះ នារីទាំង២ ចាប់ផ្តើមឈ្លោះប្រកែកគ្នា ហើយបន្តិចក្រោយមក Jun ដែលជាសង្សារចាស់ទំនង ខឹង នឹងការឌឺដងរបស់នារីសង្សារថ្មី ទើបធ្វើឲ្យរូបនាង សំរេចចិត្តលោតចូលទន្លេទៅវិញ និងបានស្រែកហៅអតីតមិត្តប្រុស ឲ្យលោតទៅជួយថែមទៀត។ ភ្លាមៗនោះ Rong ភ័យខ្លាចមិត្តប្រុសរបស់នាង លោតទៅជួយសង្សារចាស់ នាងក៏បានលោត ទៅក្នុងទន្លេដែរ និងស្រែកហៅមិត្តប្រុស ជួយដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ លោក Wu ដោះស្រាយបញ្ហា ដោយលោត ទៅជួយសង្សារថ្មី ទើបទូរស័ព្ទហៅ ប្អូនប្រុសឲ្យមក ជួយសង្សារចាស់តាមក្រោយ។ អ្នកជួយសង្គ្រោះម្នាក់ ដែលស្ថិតក្នុងហេតុការណ៍នោះ បានឲ្យដឹងថា Jun បានជាប់ខ្លួននៅក្នុងភក់ តែត្រូវបានអ្នកជួយសង្គ្រោះ យកខ្សែពួរចង ហើយទាញនាងឡើងមក។ នាងបានរងរបួស និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារ តែពេលលោតនោះ បានបុកចំទូក ដែលនៅក្នុងទន្លេ៕


បុរសដែលជាសង្សារ បានសំរេចចិត្ត ជួយសង្សារថ្មី ហើយទូរស័ព្ទ ហៅប្អូនប្រុស មកជួយសង្សារចាស់


នារីដែលជាសង្សារចាស់ បានរងរបួស បន្ទាប់ពីបុកចំទូក ពេលលោតចូលទន្លេ

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]