ភ្នំពេញ៖ មានប្រិយមិត្ដ ជាច្រើន កំពុងតែ ទន្ទឹម រងចាំ និងតាមដាន ពីពិធី អាពាហ៍ពិពាហ៍ របស់ អ្នក ឧកញ៉ា គិត ម៉េង ជាមួយ អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ជាក់ជាមិនខាន ថាតើ នឹង មានទិដ្ឋភាព បែបណាខ្លះនោះ។

យ៉ាងណាមិញ អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ បាននឹង ប្រារព្ធ នឹង ថ្ងៃនេះ គឺ ទី ២០ ខែ មីនា ឆ្នាំ ២០១៥  និងទទួលលៀង សាយភោជន៍ នៅវេលាម៉ោង ៥:៣០នាទីល្ងាចនៅ ឯកោះពេជ្រ ចំនួន៥អគារ L-K-J-I-H។ តែអ្វី ដែលទទួលការ ចាប់អារម្មណ៍ យ៉ាងខ្លាំង តាំងពីថ្ងៃម្សិលមិញ នោះ គឺ រូបថត របស់អ្នកទាំងពីរ នៅក្នុងពិធី សូត្រមន្ដ ដែលធ្វើឡើង នៅក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមុខអ្នកការ ក្នុងជួររាជរដ្ឋាភិបាល ជាច្រើនរូប។ 

ជាមួយគ្នានេះ ក៏មានលេចជា វីដេអូខ្លី នៅតាមបណ្ដាញ សង្គមហ្វេសប៊ុក បង្ហាញពី ទិដ្ឋភាព មួយចំនួន នៅក្នុងពិធី អាពាហ៍ពិពាហ៍ របស់ អ្នក ឧកញ៉ា គិត ម៉េង ជាមួយ អ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ក្នុងសំលៀកបំពាក់ ប្រពៃណីខ្មែរ ខណៈដែល កូនកំលោះ ត្រូវបាន លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាអ្នកដឹកដៃ រីឯកូនក្រមុំវិញ ដឹកដៃ ដោយ លោកជំទាវ ហ៊ីង ប៊ុនហៀង។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

 

ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]