ចិន៖ នេះពិតជារឿងមួយ គួរឲ្យ រំជួលចិត្តជាខ្លាំង ដែលម្តាយ និងកូនប្រុស ដែលត្រូវគេចាប់ពង្រត់ ទីបំផុតបានជួបជុំគ្នាវិញ ក្រោយពីបែកគ្នា អស់រយៈពេល ២៥ ឆ្នាំ មកនេះ។

បើយោងតាមប្រភព បានឲ្យដឹងថា លោក Li Wei អាយុ ២៩ ឆ្នាំ  ត្រូវបានគេចាប់ពង្រត់ ក្នុងពេលកំពុងលេង នៅបរិវេណខាងក្រៅផ្ទះ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៨៩ ស្ថិតក្នុងក្រុង Baihe ខេត្ត Sichuan ប្រទេសចិន។

គួររំលឹកផងដែរ កាលពី ២៥ ឆ្នាំមុន ម្តាយរបស់លោក  Li Wei អ្នកស្រី Lan Mingxiu ពេលដែលបាត់កូនប្រុសជាទីស្រលាញ់ ភ្លាមៗ ក៏បានស្វែងរកប៉ូលីស ឲ្យជួយស្វែងរក ប៉ុន្តែគ្មានដំណឹងអ្វីបបន្តិចសោះ។ ដូច្នេះហើយ ទើបអ្នកស្រី Lan Mingxiu បានធ្វើការផ្តល់គំរូឈាម សំរាប់ដាក់ចូល កន្លែងផ្ទុកទិន្នន័យ របស់ក្រសួងការពារជាតិ ដែលអាចជួយឲ្យម្តាយឪពុក បាត់កូន អាចរកឃើញ កូនបង្កើតរបស់ពួកគេវិញ។

សំណាងល្អ លោក Li Wei ដែលជាកូនដែលបាត់ខ្លួននោះ ក៏បានស្វែងរកម្តាយបង្កើតតាមរយៈ កន្លែងផ្ទុកទិន្នន័យ នៃគំរូឈាមនោះ។ ទីបំផុតបំណងប្រាថ្នា របស់ម្តាយ និង កូន ដែលបានបែកគ្នា អស់រយៈពេល ២៥ ឆ្នាំ កន្លងមកនេះ បានសំរេច ដែលនៅថ្ងៃ ទី ១៨ មិនា ២០១៥។ បន្ទាប់មក លោក Li Wei បាននាំកូនប្រុស ដែលមានអាយុ ៤ឆ្នាំ មកស្រុកកំនើត ដើម្បីជួបជុំគ្រួសារ ដោយក្តីរំភើប រួមទាំងមានអ្នកភូមិជាច្រើនកុះករ បានចូលរួមស្វាគមន៍ ក្នុងថ្ងៃដ៏សប្បាយរីករាយនោះផងដែរ៕


អ្នកស្រី Lan Mingxiuបង្ហាញរូបភាព កូនប្រុសពេលនៅតូច



ក្រុមគ្រួសារ និង លោក Li We យំអោបគ្នា ក្រោយពីបែកគ្នាអស់ ២៥ ឆ្នាំ



អ្នកភូមិស្វាគមន៍ លោក Li We មកកាន់ភូមិកំណើតវិញ


ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]