ចិន៖ បុគ្គលិក អាយុ៣៨ឆ្នាំម្នាក់ បំរើការងារ នៅផ្សារទំនើបមួយ ក្នុងខេត្ត Henan ត្រូវបានទទួលរង្វាន់ ជាទឹកប្រាក់ ១០,០០០យ័ន បន្ទាប់ពីគាត់ បានប្រគល់ចិញ្ចៀន មានដាំត្បូងពេជ្រ ទំហំ៣ការ៉ាត់ ដែលរើសបានក្នុងបង្គន់ អោយទៅ ម្ចាស់ដើមគេវិញ។

ស្រ្តីឈ្មោះ Zhang បានចាប់អារម្មណ៍ ដឹងថាខ្លួនបាត់ ចិញ្ចៀនពេជ្រមួយវង់ នៅពេលដើរទិញឥវ៉ាន់ នៅក្នុងផ្សារទំនើប មួយក្នុងខេត្ត Henan។ ភ្លាមៗនោះ គាត់ក៏បានធ្វើការ ផ្សព្វផ្សាយ តាមរយៈអនឡាញ ដោយប្រគល់ជូននូវ ទឹកប្រាក់ចំនួន ១០,០០០យ័ន ចំពោះនណាម្នាក់ ដែលបានរកឃើញវា និងប្រគល់មកឲ្យ គាត់វិញ។ លោក Mao Chunji ដែលជាអ្នក រកឃើញចិញ្ចៀននោះ គាត់បាននិយាយថា ការបាត់ចិញ្ចៀននេះ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល និងរាលដាល ពេញទូទាំងផ្សារ ហើយបុគ្គលិក ជាច្រើនខិតខំ ស្វែងរកយ៉ាង សស្រាក់សស្រាំ ប៉ុន្តែ ពុំមាននរណាម្នាក់ រកឃើញវានោះទេ។ 

នៅថ្ងៃមួយ ជាការចៃដន្យ លោក Mao បានធ្វើការសំអាត បន្ទប់ទឹកនៅក្នុង ផ្សារទំនើបនោះ ក៏បានប្រទះនឹង ពន្លឺមួយដែលចាំងភ្នែក របស់គាត់ ទើបគាត់បានដឹងថា នេះជាពន្លឺដែលចាំង ពីត្បូងពេជ្រ របស់ចិញ្ចៀន ដែលអ្នកស្រី Zhang ប្រកាសរក។ ចិញ្ចៀននោះ អាចមានតម្លៃ លើសពី ៣០,០០០យ័ន ប៉ុន្តែលោក Mao សុខចិត្តប្រគល់វា ឲ្យម្ចាស់ដើមវិញ ដោយព្រមទទួល ប្រាក់លើកទឹកចិត្ត ១០,០០០យ័នប៉ុណ្ណោះ។ បើយោងតាមសេចក្តីរាយការណ៍ បានបន្ថែមទៀតថា លោកម៉ៅទទួល បានប្រាក់ខែ ពីការងារត្រឹមតែ ៣,០០០យ័ន ប៉ុណ្ណោះក្នុងមួយខែ ដែលការសំរេចចិត្ត ប្រគល់ចិញ្ចៀនពេជ្រ ដែលមានតំលៃ ស្មើនឹង ប្រាក់បៀវត្ស របស់គាត់រយៈ ពេល១០ខែ ទៅឲ្យម្ចាស់ដើម វិញនោះ គឺជាការសំរេចចិត្ត ដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នា កោតសរសើរ៕

ប្រភព shanghaiist

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]