អង់គ្លេស៖ ទឹកសុទ្ធ គឺងាយនឹងចម្លងរោគ និងជាប្រភព នៃការឆ្លងមេរោគ ផ្សេងៗ។ វាមិនមានបន្ថែម នូវថ្នាំសម្លាប់មេរោគ ដូចជា ក្លរីន នោះទេ ផ្ទុយមកវិញ ទឹកម៉ាស៊ីន ឯណេះទេ ទើបត្រូវបាន គេសម្លាប់មេរោគ។ ជាងនេះទៅទៀត ទឹកសុទ្ធ មិនបានធ្វើតេស្ត សុវត្ថិភាព តឹងរ៉ឹង ដូច ទឹកម៉ាស៊ីន នោះទេ។

យោងតាមសារព័ត៌មាន AlterNet បានឲ្យដឹងថា ក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុន PepsiCo, Coca-Cola និង Nestle ជារៀងរាល់ឆ្នាំ ទទួលបានចំណូល ពីការលក់ ទឹកសុទ្ធ សរុបចំនួន ៧៤ពាន់លានផោន ឬប្រហែល ១សែនលានដុល្លារ ឯណោះ នៅជុំវិញពិភពលោក។

អត្ថប្រយោជន៍ នៃទឹកសុទ្ធ គឺអាចមានតម្លៃ រហូតដល់ទៅ ១ពាន់ដង ច្រើនជាងអ្វីដែល ទឹកម៉ាស៊ីនមាន ប៉ុន្តែទឹកសុទ្ធ មិនបានឆ្លងកាត់ ការធ្វើតេស្ត សុវត្ថិភាព ច្រើនដងជាង ទឹកម៉ាស៊ីនឡើយ ដែលបណ្តាលធ្វើឲ្យវា ងាយនឹងចម្លងរោគ និងក្លាយជាប្រភព នៃការឆ្លងមេរោគ ផ្សេងៗ ទៀតផង។

ការព្រមានបែបនេះ គឺបានបង្ហាញឡើង បន្ទាប់ពី ជនជាតិអង់គ្លេស បានចំណាយប្រាក់ ប្រហែល ១,៥ពាន់លានផោន ឬជាង ២ពាន់លានដុល្លារ ទៅលើថ្លៃ ទឹកសុទ្ធ ក្នុងមួយឆ្នាំៗ ដោយជឿជាក់ថា វាល្អប្រសើរ ជាជាងទឹកម៉ាស៊ីន ដែលការជឿជាក់នេះ គឺពិតជាខុស ទាំងស្រុង តែម្តង។

ស្ទើរតែមួយភាគបួន នៃអ្នកដែលពិសារ ទឹកសុទ្ធ នៅក្នុងផ្ទះ និយាយថា ពួកគេធ្វើដូច្នេះ ដោយសារតែ ពួកគេជឿជាក់ថា ទឹកសុទ្ធ ល្អប្រសើរ ជាងទឹកម៉ាស៊ីន។ ប៉ុន្តែអ្វីដែល អ្នកប្រើប្រាស់ ទាំងនោះ មិនបានដឹងនោះគឺ ទឹកម៉ាស៊ីន ត្រូវបានពិនិត្យ ជារៀងរាល់ថ្ងៃ ក្រោមការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ខណៈទឹកម៉ាស៊ីន ក៏បានផ្ទុកនូវ ក្លរីន ដែលជួយទប់ស្កាត់ ពីការឆ្លងរាលដាល នៃមេរោគផ្សេងៗ ដូចជា បាក់តេរី ជាដើម។

ផ្ទុយទៅវិញ ក្រុមហ៊ុនផលិត ទឹកសុទ្ធ បានទាមទារត្រឹមតែ ការអនុវត្ត ការធ្វើតេស្ត ប្រចាំខែប៉ុណ្ណោះ ទៅលើប្រភពទឹក ខណៈទឹកសុទ្ធ មិនមានបន្ថែម ថ្នាំសម្លាប់មេរោគ ក្លរីន ឡើយ។

លោក Peter Gleick អ្នកវិទ្យាសាស្រ្ត ជំនាញផ្នែកទឹក បានសរសេរ នៅក្នុងសៀវភៅ របស់លោក ដែលមានចំណងជើង Bottled & Sold ថា “ប្រភពទឹក ត្រូវបានគេប្រើប្រាស់ គ្រប់ទីកន្លែង ប៉ុន្តែវាបាន បាត់បង់ បន្តិចម្តងៗ ខណៈទឹកម៉ាស៊ីន បានកើនឡើង កាន់តែខ្លាំង ដោយមានការ ត្រួតពិនិត្យ ទៅលើគុណភាព យ៉ាងម៉ត់ចត់។ ទឹក គឺជាវត្ថុ ដ៏សំខាន់មួយ ដែលមនុស្ស មិនអាចខ្វះបាន ប៉ុន្តែមនុស្ស មានការភ័យខ្លាច និងព្រួយបារម្ភថា ទឹកម៉ាស៊ីន គឺជាប្រភព នៃការចម្លងមេរោគ និងការ រីករាលដាល នៃជំងឺផ្សេងៗ។”

លោកសាស្រ្តាចារ្យ Paul Younger មកពីសកលវិទ្យាល័យ Glasgow University ក្នុងទីក្រុង Glasgow នៃប្រទេស Scotland បាននិយាយថា “ទឹកម៉ាស៊ីន មកពីចក្រភពអង់គ្លេស បានឆ្លងកាត់ ការត្រួតពិនិត្យ និងធ្វើតេស្ត តឹងរ៉ឹងបំផុត ក្នុងពិភពលោក។ មនុស្សជាច្រើន គិតថា ប្រហែល ជាមានអ្វី មិនប្រក្រតី ចំពោះទឹកម៉ាស៊ីន ព្រោះវាមានតម្លៃថោក និងសម្បូរ ប៉ុន្តែទាំងសុវត្ថិភាព និងតម្លៃថោក គឺមានតែ ទឹកម៉ាស៊ីន នេះទេ ទើបល្អប្រសើរ សម្រាប់អ្នក”៕


ប្រភព ៖ ដេលីម៉េល & មេត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]