កូរ៉េខាងត្បូង ÷ ស្ត្រីជនជាតិថៃម្នាក់ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធឺណេត បន្ទាប់ពីថតបង្ហោះវីដេអូឃ្លីប នៃបទពិសោធន៍ មិននឹកស្មានដល់មួយ នៅឯព្រលានយន្តហោះ ជេជូ នៃប្រទេសកូរ៉េខាងត្បូង។

នារីជនជាតិថៃម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើការណែនាំខ្លួនឯង និងគូស្នេហ៍ ដែលបានធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េ។ នាងបាននិយាយថា អ្នកទេសចរ ដែលមកពីប្រទេសផ្សេងៗជាច្រើន បានឈរតំរង់ជាជួរ ដើម្បីចូលបង់ពន្ធ នៅកន្លែងគិតលុយ ក្នុងព្រលានយន្តហោះ។ ប៉ុន្តែនៅពេលដែលភ្ញៀវទេសចរ ជនជាតិចិ នមួយក្រុមធំ មកដល់ភ្លាម ក៏បានប្រជ្រៀត ចូលដណ្ដើមជួរ និងច្រានអ្នកដែលបានឈរតំរង់ជួរ នោះចេញថែមទៀត។ ពួកគេមិនត្រឹមតែមិន តំរង់ជួរទេ ថែមទាំងធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ ពេញកន្លែងគិតលុយ តែម្តង។ វីដេអូឃ្លីបរបស់នាង បានបែកសាយ យ៉ាងឆាប់រហ័ស ដោយសារតែទទួលបាន ការចាប់អារម្មណ៍ច្រើន ពីសំណាក់ អ្នកនិយមលេងអ៊ីនធឺណេត ទៅលើវីដេអូនាង ដែលមានលាយឡំភាពកំប្លែង និយាយរិះគន់ពីភ្ញៀវទេសចរ ជនជាតិចិនមួយចំនួន នៅព្រលានយន្តហោះ ដែលពិបាកគ្រប់គ្រង។

ជាមួយគ្នានេះ រូបនាង បាននិយាយទាំងអស់សំណើច នៅពេលដែលនាងប្រាប់បុរសម្នាក់ ដែលបានជាន់ជើង របស់នាង ប៉ុន្តែបុរសម្នាក់នោះ បែរជាញញឹមដាក់នាង ដោសារតែគាត់គិតថា នាងអរគុណ គាត់ទៅវិញ៕ ដើម្បីជ្រាបច្បាស់ ពីទិដ្ឋភាពនៅទីនោះ សូមប្រិយមិត្ត ទស្សនាវីដេអូ នៅខាងក្រោម៖ 

ប្រភព Stomp

ដោយ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]