អេហ្ស៊ីប៖ ផ្នូរបុរាណមួយ របស់ប្រទេសអេស្ស៊ីប ត្រូវបានរកឃើញ នៅភាគខាងត្បូង ទីក្រុង Luxor ដោយក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក មួយក្រុម នេះបើយោងតាម ក្រសួងវត្ថុបុរាណរបស់អេហ្ស៊ីប បានប្រកាសឲ្យដឹង កាលពីសប្តាហ៍មុន។


ការរកឃើញ និងផ្ទាំងគំនូរ អេហ្ស៊ីបបុរាណ

ផ្នូរបុរាណនេះ គឺជាផ្នូរស្ថិតក្នុងសម័យ រាជវង្សទី១៨ ដែលជារាជវង្សដ៏រុងរឿងបំផុត របស់អេហ្ស៊ីបសម័យបុរាណ ពីចន្លោះឆ្នាំ ១៥៤៣ ដល់ឆ្នាំ ១២៩២ មុនគ្រិស្តសករាជ។ គេរកឃើញផ្នូរខាងលើ នៅក្បែរតំបន់ធ្វើកំណាយមួយឈ្មោះ Abd el-Qurna ដែលស្ថិតនៅជើងភ្នំ Theban។

រូបថតជាច្រើនសន្លឹក បានបង្ហាញទិដ្ឋភាពផ្នូរមានលាបពណ៌ បៃតង ពណ៌ត្នោត រួមជាមួយ គំនូរអក្សរអេហ្ស៊ីបបុរាណ និងគំនូរលើជញ្ជាំងដែលឆ្លុះបញ្ចាំង ពីការប្រារព្ធពិធីបុណ្យសាសនា ឬសកម្មភាពរស់នៅ ប្រចាំថ្ងៃជាដើម។ បើទោះជាគំនូរទាំងនោះ មានអាយុចំណាស់ក៏ពិតមែន តែវានៅតែមាន ភាពរស់រវើក និងពណ៌របស់គំនូរនៅឋិតឋេរគង់វង្សល្អ នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Mamdouh al-Damaty ដែលជារដ្ឋមន្រ្តីក្រសួងវត្ថុបុរាណ បានសំដែងការសោកស្តាយ ចំពោះការបាត់បង់ផ្នែកមួយចំនួនរបស់ជញ្ជាំងផ្នូរ និងមួយទៀតគឺ ប្រអប់មានសណ្ឋាន ដូចជាមឈូស ដែលប្រើសំរាប់ដាក់សាកសពម៉ាំមី ក៏បានបាត់បង់ផងដែរ។

អ្នកបុរាណវិទូអាមេរិក និងក្រុមអ្នកត្រួតពិនិត្យជនជាតិអេហ្ស៊ីប បានរកឃើញផ្នូរបុរាណនេះ ស្ថិតនៅក្នុងទីក្រុង Luxor ចំងាយប្រហែល ៧០០ គីឡូម៉ែត្រ ពីរដ្ឋធានី Cairo។ គួរបញ្ជាក់ផងដែរថា Luxor គឺជាទីក្រុងមួយ ដែលមានប្រជាជន ៥សែននាក់ រស់នៅតាមដងទន្លេនីល (Nile) ស្ថិតនៅភាគខាងត្បូងប្រទេសអេហ្ស៊ីប។ ទីក្រុងនេះ សំបូរទៅដោយ ប្រាសាទ និងផ្នូរបុរាណជាច្រើន៕


ផ្នូរបុរាណនេះ គឺជាផ្នូរស្ថិតក្នុងសម័យ រាជវង្សទី១៨ ដែលជារាជវង្សដ៏រុងរឿងបំផុត របស់អេស្ស៊ីប


ទោះជាមានអាយុកាលចំណាស់ តែគំនូរនៅមានភាពរស់រវើក និងមានពណ៌នៅគង់រង្សល្អនៅឡើយ


គេរកឃើញផ្នូរនេះ នៅក្បែរតំបន់ធ្វើកំណាយមួយឈ្មោះ Abd el-Qurna ស្ថិតនៅជើងភ្នំ Theban


ប្រអប់មានសណ្ឋានដូចជាមឈូស ដែលប្រើសំរាប់ដាក់សាកសពម៉ាំមី បានបាត់បង់ទៅហើយ


វីដេអូខាងក្រោមបង្ហាញពី ទិដ្ឋភាពផ្នូររបស់ស្តេចអេស្ស៊ីបបុរាណ ព្រះនាម Ramese ទី៤៖ 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]