អង់គ្លេស៖ នេះជារឿង មិននឹកស្មានដល់មួយ ដែលបុរសម្នាក់ រកឃើញ កាបូបលុយរបស់គាត់ ដែលបានជ្រុះបាត់ តាំងពី ៦៥ឆ្នាំមុន មកវិញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Edward Parker បានបាត់កាបូបលុយរបស់គាត់ ក្នុងឆ្នាំ ១៩៥០ ខណៈពេលគាត់ កំពុងតចរន្តអគ្គិសនី និងជួសជុលរាជវាំង Lambeth ដែលត្រូវខូចខាត ដោយសារការទម្លាក់គ្រាប់បែក នាសម័យសង្គ្រាមលោកលើកទី ២។ អស់រយៈពេល ៦៥ ឆ្នាំ ក្រោយមក ទើបតែមាន អ្នកជួសជុលម្នាក់ទៀត បានរកឃើញ កាបូបនោះ ដែលជារបស់លោក Edward បានបាត់ នៅក្នុងរាជវាំង កន្លែងដែលលោក Edward បានជ្រុះបាត់នោះ។

រយៈពេលយូរឆ្នាំមកនេះ ស្បែកខាងក្រៅនៃកាបូប របស់លោក Edward បានពុកផុយអស់ទៅហើយ ប៉ុន្តែនៅក្នុងកាបូប មានរូបភាពជាច្រើន របស់គ្រួសារ លោក Edward មិនទាន់ខូតខាតនៅឡើយ  និងរួមជាមួយវិក័យប័ត្រចាស់ៗជាច្រើន និងបណ្ណ័ពិនិត្យសុខភាព មួយចំនួនទៀត ព្រមទាំងមាន កាតជំនួញរបស់គាត់ ដែលមានឈ្មោះ និងទីកន្លែងរស់នៅផងដែរ។

ប្រភពដដែលបានឲ្យដឹង ក្រោយមក គេបានរកឃើញ ទីលំនៅបច្ចុប្បន្នរបស់លោក Edward ហើយក៏ប្រគល់ កាបូបនោះ ឲ្យលោក Edward វិញ ។ លោក Edward បច្ចុប្បន្នមានអាយុ ៩០ឆ្នាំ និងមានជំងឺភ្លេចភ្លាំង ប៉ុន្តែ គាត់រីករាយជាខ្លាំង ពេលទទួលបានកាបូប ដែលបាត់ តាំងពី ៦៥ឆ្នាំ នោះមក វិញ ជាពិសេស គាត់ទទួលបាននូវ រូបថតអនុស្សាវីរយ៍ចាស់ៗ ដែលនៅក្នុងកាបូបនោះ តែម្តង ដែលរូបថតទាំងនោះ រួមមាន រូបឪពុកម្តាយ ប្អូន ប្រុស និងប្រពន្ធរបស់គាត់ ផងដែរ៕





របស់នានា ដែលរកឃើញនៅក្នុងកាបូបដៃរបស់ លោក Edward

រូបថតរបស់ លោក Edward កាលនៅពីក្មេង ដែលរកឃើញក្នុងកាបូបលុយ

អត្ថបទទាក់ទង៖ កាបូបលុយវិលមករកម្ចាស់ដើមវិញក្រោយពេលបាត់អស់រយៈពេលជិត ២០ ឆ្នាំ
ប្រភព BBC

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]