អាមេរិក៖ បុរសម្នាក់ បានទិញឆ្នោត មួយសន្លឹក របស់ក្រុមហ៊ុន Powerball ហើយក៏បានឈ្នះ រង្វាន់ធំ ទឹកប្រាក់ ១លានដុល្លារ ប៉ុន្តែបុរសរូបនេះ បែរជាមិនបាន មកបើកប្រាក់រង្វាន់ ទាន់ពេល ដោយសារតែ បាត់កន្ទុយសន្លឹកឆ្នោត។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះបានទិញឆ្នោតមួយសន្លឹក ពីក្នុងផ្សារទំនើប Rosemead ក្នុងទីក្រុង Los Angeles ហើយ អ្នកលក់ សន្លឹកឆ្នោត បានប្រាប់ឲ្យដឹងថា បុរសដែលឈ្នះឆ្នោត បានដឹងថាខ្លួនឈ្នះ រង្វាន់ធំ ១លានដុល្លារ ប៉ុន្តែ បុរសនេះ មិនបាន មកបើកប្រាក់រង្វាន់នោះទេ ពីព្រោះ គាត់រកកន្ទុយឆ្នោតមិនទាន់ឃើញ។ រូបភាពរបស់បុរសនេះ ត្រូវបានថតចេញ ពីក្នុងកាមេរ៉ាសុវត្ថិភាព ក្នុងផ្សារទំនើប នៅពេលបុរសនេះ ទៅទិញសន្លឹកឆ្នោត ។

គួរបញ្ជាក់ដែរថា ដោយសារ បុរសដែលទិញសន្លឹកឆ្នោត ឈ្នះប្រាក់ ១លានដុល្លារ មិនបានមកប្រាក់រង្វាន់ ក្នុងរយៈពេលកំណត់ ១៨០ថ្ងៃ និងបានផុតកំណត់ កាលពីថ្ងៃព្រហស្បតិ៍នេះ ដូច្នេះប្រាក់ ១លានដុល្លារ ត្រូវបានក្រុមហ៊ុន ផ្តល់ជូនទៅសាលារៀនរដ្ឋ ក្នុងទីក្រុង Los Angeles តែម្តង ៕  


រូបភាព បុរសឈ្នះឆ្នោត ដែលមិនបានមកបើកយកប្រាក់រង្វាន់ ១លានដុល្លារអាមេរិក

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]