ចិន៖ រឿងហេតុដ៏ គួរឲ្យរន្ធត់មួយ បានកើតឡើង នៅក្នុងប្រទេស ចិន ដែលមាន គូស្នេហ៍មួយគូ បានស្លាប់ដោយ ស្ថិតក្នុងសភាព កករឹង និងអោបគ្នា ជាប់បន្ទាប់ពី រថយន្តរបស់ ពួកគេបាន ធ្លាក់ចូលទៅក្នុង ទន្លេដ៏ត្រជាក់មួយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ជនរងគ្រោះ ទាំង២នាក់នោះ មានឈ្មោះថា Zhang Tung អាយុ៣៦ឆ្នាំ រួមជាមួយនឹង មិត្តស្រីរបស់ គេឈ្មោះថា An Feng អាយុ៣៦ឆ្នាំ បានជួបគ្រោះថ្នាក់ បន្ទាប់ពីពួកគេ បើករថយន្តក្នុង បំណងឡើង សាឡាងឆ្លងទៅត្រើយ ម្ខាងទៀត ដើម្បីទៅជួប មិត្តភក្តិ តែមិនដឹង ជាហេតុអ្វី រថយន្តរបស់ ពួកគេស្រាប់តែ បោលធ្លាក់ចូល ក្នុងទឹកទន្លេ ដែលកំពុងតែ មានសភាព ត្រជាក់បំផុត ទៅវិញ ដែលបានធ្វើឲ្យ ពួកគេឈ្លក់ទឹកស្លាប់ ព្រោះតែជាប់គាំង ក្នុងរថយន្ត ចេញទៅណាមិនរួច។


ទិដ្ឋភាពដ៏ គួរឲ្យសង្វេគ នៃសាកសព របស់គូស្នេហ៍ ដែលទើបតែ ស្រង់ចេញពីទឹក

ហេតុការណ៍នេះ បានកើតឡើង នៅក្នុងតំបន់ Mangka ដែលស្ថិតនៅ ក្បែរទីក្រុង ឆាងឈុន ភាគឥសាន នៃខេត្ត ជីលីន របស់ប្រទេស ចិន ដែលមកទល់ ពេលនេះសាកសព របស់ពួកគេ ទាំង២ត្រូវបាន ក្រុមសង្រ្គោះ ស្រង់យកបាន មកវិញហើយ បន្ទាប់ចំណាយពេល អស់ជាច្រើន ម៉ោងរួចមក។

អ្នកនេសាទម្នាក់ ឈ្មោះថា Yi Liang ដែលជាអ្នកឃើញ ហេតុការណ៍នោះ បានប្រាប់ឲ្យដឹងថា “ខ្ញុំបានឃើញ ឡានមួយគ្រឿង ធ្លាក់ចូលក្នុង ទឹកទន្លេ ឃើញដូចនោះ ខ្ញុំនិងមនុស្ស ផ្សេងទៀត បានរត់សំដៅ ទៅកាន់កន្លែង នោះដើម្បីចាំជួយ ជនរងគ្រោះនៅ ពេលដែលពួកគេ ហែលឡើងមក លើផ្ទៃទឹកវិញ តែគ្មានអ្នកណា ម្នាក់ហែលឡើង មកវិញបាននោះទេ”។

គាត់បានបន្តទៀតថា “តែអ្វីដែលរឹតតែ គួរឲ្យអាណោចអាធម៌ ទៀតនោះគឺថា នៅពេលដែល ក្រុមសង្រ្គោះ ស្ទូចរថយន្តចេញ ពីទឹកដើម្បី ស្រង់យកសាកសពនោះ គឺថាពួកគេ ទាំង២ស្ថិតនៅ ក្នុងស្ថានភាព អោបគ្នាយ៉ាងជាប់ នេះមានន័យថា ពួកគេគិតថា គ្មានសង្ឃឹមណា នឹងអាចគេចផុត ពីសេចក្តីស្លាប់ ទើបពួកគេសម្រេច ស្លាប់ដោយអោប គ្នាជាប់មិនលែង បែបនេះតែម្តងទៅ”។

ពេលនេះសាកសព របស់ពួកគេ ទាំង២នាក់ ត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារ រួចរាល់អស់ហើយ តែអ្វីដែលធ្វើ ឲ្យមនុស្សជាច្រើន ក្តុកក្តួល ក្នុងអារម្មណ៍នោះ គឺទិដ្ឋភាពនៃ សាកសពរបស់ ពួកគេទាំង២ អាចបញ្ជាក់បានថា បើទោះជាពួកគេ ត្រូវស្លាប់ក៏ ត្រូវស្លាប់ជាមួយគ្នា និងស្ថិតនៅ ក្នុងរង្វង់ដៃ គ្នាទៅវិញទៅមក ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ទិដ្ឋភាពនៃការ ស្ទូចយករថយន្ត និងសាកសព ចេញពីទឹក៖





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]