អាល្លឺម៉ង់៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រជាជន រស់នៅទីក្រុង Hamburg តាមបណ្តោយផ្លូវ Pauli បានអត់ទ្រាំ នឹងការដើរ នោមតាម ទីសាធារណៈរបស់ ក្រុមមនុស្ស ស្រវឹង ដែលមក ជប់លៀងស៊ីផឹក នៅទីនោះ។ ដើម្បីឆ្លើយតប នឹងបញ្ហានោះ ពួកគេរក នឹកឃើញ វិធីមួយដោយ លាបអាគារ និងរបងផ្ទះ ជាមួយនឹងថ្នាំលាប ការពារ ជម្រាបទឹកដ៏ ពិសេសម៉្យាង ដែលអាចជះ ទឹកនោម ត្រលប់ទៅ ត្រូវអ្នកដែល នោមដាក់របង ឬជញ្ជាំងផ្ទះ នោះវិញបាន។


រូបភាពបង្ហាញពីការនោមដាក់ជញ្ជាំងធម្មតា និងការនោមដាក់ជញ្ជាំងដែលលាបថ្នាំការពារ

ការសំរេចចិត្តរកនឹកវិធីបែបនេះ ដោយសារតែ ស្លាកសញ្ញា ឬបំរាម ប្រកាសនានា ដែលហាម មិនឲ្យ ជនណា ម្នាក់នោម តាមទីសាធារណៈ ត្រូវបានគេ មើលឃើញថា វាលែងមានប្រសិទ្ធភាព ទៅហើយ។ “ការហាមឃាត់ និងការផាកពិន័យ មិនអាចធ្វើអ្វី បាននោះទេ ដូច្នេះយើង បានសំរេច ដោះស្រាយ បញ្ហាដោយ ខ្លួនឯង ពោលគឺពេលនេះ បើមនុស្សនោម ដាក់ជញ្ជាំង នោះជញ្ជាំង នឹងនោមដាក់វិញ”  ពលរដ្ឋម្នាក់ បានប្រាប់ យ៉ាងដូច្នេះ។

ថ្នាំលាបការពារជម្រាបទឹកដ៏ ពិសេសដែលគេយកមកប្រើ មានឈ្មោះថា Ultra-Ever Dry ដែលជាទូទៅ គេប្រើប្រាស់ ក្នុង ការលាប កប៉ាល់ធំៗ។ ថ្នាំនេះមាន សមត្ថភាពធ្វើឲ្យខ្ទាត ត្រលប់មក វិញនូវ គ្រប់វត្ថុរាវ ទាំងអស់ ដែលទៅប៉ះនឹងវា។ យោងតាមគេហទំព័រ ឧស្សាហកម្មមួយ បានផ្សាយថា ថ្នាំ Ultra-Ever Dry បានប្រើ បច្ចេកវិទ្យា ណាណូ (nanotechnology) ដើម្បីលាប របស់ផ្សេងៗ បង្កើតទៅ ជារបាំងការពារ។ ដូច្នេះបើសិន ជានរណាម្នាក់ នោមចំផ្នែក ដែលគេ លាបថ្នាំការពារ នោះ ទឹកនោមរបស់ពួកគេនឹងជះ មកប្រលាក់ លើខ្លួនអ្នក នោះវិញ។

អ្នករស់នៅក្នុងតំបន់នោះ បាននាំគ្នាលាបជញ្ជាំង អាគារមួយចំនួន ជាពិសេសតាម បណ្តោយផ្លូវ Reeper bahn ហើយក្នុងនោះ ក៏មានការដាក់ ផ្លាកសញ្ញាប្រាប់ថា ជញ្ជាំងទាំងនោះ មានលាប ថ្នាំការពារ ការនោមដាក់ ផងដែរ និងណែនាំដល់អ្នកដើរ ផឹកស៊ីទាំងអស់ ឲ្យបញ្ឈប់ ការនោម តាមទីសាធារណៈ តទៅទៀត ព្រោះមិនមែន គ្រប់ជញ្ជាំង និងរបង ដែលលាបថ្នាំ ការពាររួចនោះ សុទ្ធតែ មានបិទស្លាក សញ្ញា ជូនដំណឹង ទាំងអស់នោះទេ៕


ផ្លូវមួយក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់


ប្រជាជនដើរដាក់ស្លាកហាមមិនឲ្យនោមដាក់ជញ្ជាំង

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]