បរទេស៖ មនុស្សម្នាក់ដែលកើតមក នឹងត្រូវបរិភោគសត្វអស់ចំនួនជាង ៧ ០០០ ក្បាល ក្នុងមួយជីវិតរបស់ពួកគេ ដែលក្នុងនោះ មានគោចំនួន ១១ ក្បាល ជ្រូក ២៧ក្បាល សត្វមាន់ប្រមាណ ២៤០០ក្បាល ត្រីជាង ៤៥០០ ក្បាល មាន់ទួរគី ចំនួន ៨០ និងចៀម ប្រមាណ៣០ ក្បាលផងដែរ នេះបើ យោងទៅតាម ការសា្រវជ្រាវ និងគណនាដោយក្រុមអ្នកតមសាច់ជាអាហារ ដែលបានផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន។

ក្រុមនោះក៏បានបន្តបញ្ជាក់ ផងដែរថា បើសិនជាមនុស្សខ្លះចូលចិត្ត បរិភោគសត្វទន្សាយ ទា ក្ងាន ឬក៏ពពែ នោះតួលេខនៃការបរិភោគសត្វរបស់គេ នឹងអាចកើនដល់ ៧៥០០ ក្បាល។ ក្រុមរបស់ពួកគេ បានទទូចសុំឲ្យមនុស្សងាកមក ចាប់អារម្មណ៍លើការបរិភោគ បន្លែជំនួសវិញ និងកាត់បន្ថយ ទទួលទានសាច់តិច ជាងមុន នោះនឹងជួយកាត់បន្ថយ ការសាយភាយឧស្ម័នកាបូនិច ទៅក្នុងបរិយាកាស ដោយសារតែ កសិដ្ឋានចិញ្ចឹមសត្វ សំលាប់យកសាច់ បានកំពុងធ្វើឲ្យភពផែនដីឆាប់កើនកំដៅ ខ្លាំងជាង ការប្រើប្រាស់រថយន្ត ទៅទៀត វាឈរនៅលំដាប់ទី២ ខាងធ្វើឲ្យផែនដីកើនកំដៅ បន្ទាប់ពីការបំពុល របស់រោងចក្រឧស្សាហកម្ម៕


មនុស្សម្នាក់ដែលកើតមក នឹងត្រូវបរិភោគសត្វអស់ចំនួន ៧០០០ ក្បាលក្នុងមួយជីវិត


មនុស្សបរិភោគសត្វមាន់ប្រមាណ ២៤០០ក្បាល ក្នុងមួយជីវិតរបស់ពួកគេ


តួលេខទាំងអស់ត្រូវបានសា្រវជ្រាវ និងគណនា ដោយក្រុមអ្នកតមសាច់ជាអាហារ


គេអះអាងថា កសិដ្ឋានចិញ្ចឹមសត្វយកសាច់ធំៗ បំពុលបរិយាកាស ខ្លាំងជាងការប្រើរថយន្តទៅទៀត

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]