ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាធ្លាប់ជ្រាប រួចមកហើយ ពីគូស្នេហ៍មួយគូ ដែលស្រឡាញ់គ្នាខ្លាំង រហូតឈានដល់ ការជួបជាមួយចាស់ទុំ។ ប៉ុន្តែ កាលពីថ្មីៗនេះ រូបថតមួយចំនួនរបស់ពួកគេ ត្រូវបានបង្ហោះព្រោងព្រាត ជាមួយនឹងឈុតអាពាហ៍ពិពាហ៍។

ចំពោះរូបថតប៉ុន្មានសន្លឹក ដែលស្លៀកឈុតរៀបការនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានចែកចាយតៗគ្នា ព្រោះមិននឹកស្មានថា ស្នេហារបស់ពួកគេទាំង២នាក់នេះ អាចឈានដល់ ការរៀបការជាមួយគ្នាទាល់តែសោះ។ បន្ថែមពីនេះទៅទៀត ក៏មានមតិជាច្រើន បានសរសើរ និងសរសេរជូនពរ ដល់គូស្នេហ៍មួយនេះផងដែរ ដែលពួកគេនឹងត្រូវរៀបការជាមួយគ្នា នៅថ្ងៃស្អែក។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយនេះ បានស្រឡាញ់គ្នា ជាយូរណាស់មកហើយ ដោយខាងស្រី មិនខ្វល់ពីរូបសម្បត្តិ  រឺក៏ទ្រព្យសម្បត្តិ ពីខាងប្រុសឡើយ គឺនាងនៅតែសម្រេចចិត្ត ដើរលើផ្លូវអនាគត ជាមួយនឹងគ្នា៕ ចុះសម្រាប់ប្រិយមិត្តវិញ តើមានអ្វីចង់ជូនពរ ដល់គូស្នេហ៍ពិតមួយនេះ ដែររឺទេ?  








រូបថតឈុតអាពាហ៍ពិពាហ៍របស់ពួកគេ


មតិជូនពរ ពីអ្នកលេងសង្គមហ្វេសប៊ុក

ប្រភព រូបថតពីហ្វេសបុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]