ភ្នំពេញ៖ សមត្ថកិច្ច បានឱ្យដឹងថា នៅរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥នេះ មានអគ្គិភ័យមួយ បានឆាបឆេះ ទីតាំងលក់ និងជួសជុល រថយន្ដមួយកន្លែង ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា បណ្តាលមកពីទុស្សេ ខ្សែភ្លើង នៅក្នុងទីតាំងលក់ និងជួសជុល រថយន្ដ ខាងលើ ធ្វើឱ្យខូចខាត នូវទ្រព្យសម្បត្តិ មួយចំនួន ប៉ុន្តែមិនបាន បង្កឱ្យមាន គ្រោះថ្នាក់ ដល់អាយុជីវិត មនុស្សនោះទេ ។

ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យអស់ ចំនួន១០គ្រឿង ដោយធ្វើការ បាញ់ពន្លត់អស់ ប្រមាណ២០នាទី ទើបអគ្គិភ័យខាងលើ បានរលត់ ទាំងស្រុងតែម្តង ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់ បង្ហាញពីរបាយការណ៍ ច្បាស់លាស់ ពីទំហំនៃការ ខូចខាតនៅ ឡើយទេ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]