ថៃ៖ នេះជាសកម្មភាពកម្រប្រទះឃើញមួយ ដែលអ្នកគ្រូពេទ្យ ស្រស់ស្អាត និងមានចិត្តសប្បុរសធម៌ម្នាក់ មិនបានគិតអ្វីទាំងអស់ ចុះពីលើឡាន ទៅ ជួយសង្គ្រោះជីវិតបុរសម្នាក់  ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើមហាវិថីមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូពេទ្យឈ្មោះ  Praewa វ័យ ៣០ឆ្នាំ និងជាគ្រូបង្រៀនផ្នែកវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Mahudol ម្នាក់  ខណៈពេលដែលកំពុងធ្វើ ដំណើរត្រលប់ពីធ្វើការ ក៏ប្រទះឃើញ គ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ បានបើកម៉ូតូ ជ្រុលទៅបុកនឹង ឡានធំ មួយគ្រឿង ហើយ បុរសរងគ្រោះ ក៏ផ្លោតទៅបុកនឹង កញ្ចក់រថយន្ត ដែលបណ្តាលឲ្យ បុរសនោះរងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះ អ្នកគ្រូពេទ្យ Praewa មិនបានគិតអ្វីច្រើន ក៏ចុះពីលើរថយន្ត រួចរត់ទៅជួយសង្គ្រោះបឋម ឲ្យបុរសជាជនរងគ្រោះនោះ តែម្តង។

បើតាមសាក្សីនៅកន្លែងកើតហេតុ លោក សារិនណាកន វ័យ ២៧ឆ្នាំ បាននិយាយថា អ្នកគ្រូពេទ្យនេះ ទប់អារម្មណ៍បានល្អ ហើយដឹងថា គាត់ត្រូវ ជួយសង្គ្រោះ ជនរងគ្រោះដោយរបៀបណា។ សាក្សីដដែលបន្តថា មានកំទេចកញ្ចក់ និងឈាមពេញលើថ្នល់ ប៉ុន្តែ អ្នកគ្រូពេទ្យមិនខ្វល់ ហើយថែមទាំងត្រូវ មុតជើងជាមួយកំទេចកញ្ចក់ទៀតផង។  ករណីនេះបើគ្មាន ការសង្គ្រោះបន្ទាន់ទេ បុរសជាជនរងគ្រោះនេះ ប្រាកដជា បាត់បង់ជីវិតមិនខាន ។

ប្រភពដដែល បានឲ្យដឹងទៀតថា អ្នកគ្រូពេទ្យ បាននៅមើលបុរសរងគ្រោះ ១០នាទី ក្រោយគ្រោះថ្នាក់កើតឡើង រហូតដល់ រថយន្តសង្គ្រោះបន្ទាន់ មកដឹក ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ យ៉ាងណាមិញ  វីដេអូបង្ហាញពី សកម្មភាពរបស់អ្នកគ្រូពេទ្យ ជួយសង្គ្រោះរងគ្រោះ ថតបានដោយសាក្សីឃើញហេតុការណ៍នេះ  ហើយវីដេអូ ក៏ត្រូវបានបង្ហោះពេញ បណ្តាញសង្គម ផងដែរ។ ក្នុងនោះដែរ មនុស្សជាច្រើន បានកោតសរសើរ នូវទឹកចិត្តសប្បុរសធម៌ដ៏ល្អប្រពៃ របស់អ្នកគ្រូស្រស់ស្អាត ម្នាក់នេះបំផុត។


អ្នកគ្រូពេទ្យរូបនេះ កំពុងជួយជនរងគ្រោះ

តាមសំដី អ្នកគ្រូពេទ្យ ប្រាប់សារព័ត៌មានថៃថា «ខ្ញុំបានឃើញ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ខ្ញុំមានឱកាសអាចជួយនេះ ខ្ញុំសប្បាយចិត្ត ខ្ញុំបានជួយជីវិតមនុស្សម្នាក់ ហើយ ខ្ញុំបានធ្វើអ្វីដែលត្រូវធ្វើ។ គាត់ត្រូវការអ្នកជួយសង្គ្រោះ ហើយសំណាងល្អ ខ្ញុំនៅទីនោះដើម្បី ជួយគាត់ »។

គួរបញ្ជាក់ដែរថា តាមប្រភពដដែល បានឲ្យដឹងថា អ្នកគ្រូពេទ្យរូបនេះ ធ្លាប់បានជួយសង្គ្រោះ ជីវិតមនុស្សមិនដែលស្គាល់ពីមុនមក នៅតាមកន្លែងសាធារណៈ បានចំនួន បីដង រួចមកហើយ៕ 





សកម្មភាព អ្នកគ្រូពេទ្យរូបស្រស់ រូបនេះ កំពុងជួយជនរងគ្រោះ 

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]