ភ្នំពេញ ៖ ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់បាន លង់ទឹកស្រះស្លាប់ ក្រោយពីក្មេងប្រុស រងគ្រោះរូបនេះ រួមជាមួយក្មេងៗ នៅភូមិបាន នាំទៅលេង ទឹកស្រះក្បែរ ផ្ទះធ្វើឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ នៅក្នុងភូមិ កាលពីវេលាម៉ោង ១១និង១០នាទី ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិ ព្រៃសាឡា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ក្រោយទទួលបាន ព័ត៌មានដ៏គួរឱ្យរន្ធត់ និងតក់ស្លុតពី ជីវិតកូនប្រុស របស់ខ្លួនស្លាប់ គ្មានថ្ងៃត្រឡប់មកវិញ ក្រោយពីបង្កើត និងខំចិញ្ចឹម បីបាច់រហូតដល់ អាយុ៩ឆ្នាំ ខាងលើនេះ ធ្វើឱ្យឪពុកនិង ក្រុមគ្រួសារទាំង មូលយំបោកខ្លួន និងស្ដាយស្រណោះ រកអ្វីប្រៀបផ្ទឹម មិនបាន ។

យោងតាមមន្ដ្រី នគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ វរបុត្រ អាយុ ៩ឆ្នាំ ជាសិស្សសាលា ប៉ុន្ដែរៀននៅពេល រសៀល ដែលមានឪពុកឈ្មោះ អ៊ុយ ណារ៉េត អាយុ៤២ឆ្នាំ មុខរបរលក់កាហ្វេ និងម្ដាយឈ្មោះ នី លីន អាយុ៣៥ឆ្នាំ មុខរបរលក់កាហ្វេ ដូចគ្នា ស្នាក់នៅភូមិសង្កាត់ កើតហេតុខាងលើ ។

តាមការបញ្ជាក់ពី សមត្ថកិច្ចបាន ឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះដោយ សារតែពេលព្រឹក មិនទៅរៀន រួមជាមួយ ក្មេងផ្សេងទៀត បាននាំគ្នាលេង រណ្ដៅដីដែល គេជីកស្រះនៅ ខាងជើងភូមិ ជម្រៅជិត ១០ម៉ែត្រ ។ ពេលដែលកំពុង លេងមិនដឹងជាមូល ហេតុអ្វីទើបធ្វើឱ្យ ក្មេងប្រុសរងគ្រោះ លង់ទឹកស្លាប់ ទើបក្មេងដែលលេង ជាមួយគ្នានោះ បាននាំគ្នារត់មក ប្រាប់ឪពុកម្ដាយ និងអ្នកភូមិ ទើបបង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចនិង អាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យ ភ្លាមៗផងដែរ ។

ក្រោយការធ្វើ កោសល្យវិច័យលើ សពក្មេងប្រុសរងគ្រោះ ដោយអះអាងថា ពិតជា លង់ទឹកស្លាប់មែននោះ បានប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]