ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកកំពង់ត្រឡាចចាប់ខ្លួនបានកាល ពីវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី០៥  មីនា ២០១៥ តាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រី រងគ្រោះថា បានចាប់រំលោភ កូនស្រីគាត់អាយុ១៧ឆ្នាំ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃដដែល គឺមុនពេលចាប់ខ្លួន តែជាង៥ម៉ោងប៉ុណ្ណោះ នៅចំណុចមេទឹកក្រាំងរបប ស្ថិតក្នុងភូមិកៀនឃ្លាំង ឃុំអំពិលទឹក ស្រុក កំពង់ត្រឡាច  ។

លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបាននិយាយថា ជនសង្ស័យរូបនោះមានឈ្មោះ វង្ស សុភាព អាយុ២៣ឆ្នាំ ជាបុរសពោះម៉ាយ ចំណែកនារីរងគ្រោះ មានឈ្មោះ ព.ក អាយុ១៧ឆ្នាំ ។

លោកអធិការបន្តថា ឪពុកម្តាយ នារីរងគ្រោះ និងជនសង្ស័យ គឺជាដន្លងនឹងគ្នា (បង និងបងបានគ្នាជាប្តីប្រពន្ឋ) ។ មុនពេលកើតហេតុ ជន សង្ស័យខាងលើបានទៅផ្ទះនារីរងគ្រោះ បានដឹងថា ឪពុកម្តាយនាងមិននៅផ្ទះ និងដឹងទៀតថា នារីរងគ្រោះនឹងទៅ ច្រូតស្រូវនៅរសៀល នេះ ទើបជនសង្ស័យខាងលើ បានចេញពីផ្ទះនាង ហើយបានទៅពួននៅ ជិតស្រែប្រាំងរបស់នាង លុះនារីរងគ្រោះ ទៅច្រូតស្រូវ បុរសពោះ ម៉ាយខាងលើបាន ចេញពីក្នុងព្រៃធ្វើ សកម្មភាពចាប់នាងរំលោភ រហូតបានសម្រេច ទើបគេចមកផ្ទះវិញ ។

លោកអធិការបន្តទៀតថា រហូតដលម៉ោងជាង៧យប់ ពេលឪពុកម្តាយមកដល់ នារីរងគ្រោះបានប្រាប់ ពីដំណើររឿងឱ្យដឹង ទើបឪពុកម្តាយ នាងប្តឹងសមត្ថកិច្ច ហើយឈានដល់ ការចាប់ឃាត់ខ្លួនតែម្តង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]