ឥណ្ឌា៖ វាគឺជារឿងរ៉ាវ ដ៏គួរឲ្យរន្ធត់មួយ ដែលក្រុមមនុស្សជាច្រើននាក់ បានស្ទុះចូលទៅក្នុងគុក ដើម្បីនាំខ្លួនបុរសម្នាក់ ដែលជាជន ជាប់ចោទក្នុង ករណីរំលោភ ចេញមកក្រៅវិញ ក្នុងគោលបំណង សម្រេចទោស និងដាក់ទណ្ឌកម្ម ទៅលើបុរសនោះ ដោយដៃរបស់ ពួកគេផ្ទាល់។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ក្រុមមនុស្ស ដែលមានគ្នា រាប់រយនាក់ ដែលសម្រេច ស្វែងរកយុត្តិធម៌ដោយខ្លួនឯងនោះ បានសម្រុកចូល ក្នុងគុកមួយកន្លែង នៃទីក្រុង Dimapur របស់ប្រទេស ឥណ្ឌា រួចក៏ចាប់អូស បុរសម្នាក់ ដែលត្រូវបាន គេដឹងថា ជាជនជាប់ចោទ ក្នុងករណីរំលោភ ទៅលើសិស្សស្រីម្នាក់ជា ច្រើនដង កាលពីខែមុន ដើម្បីនាំខ្លួនគេ ចេញពីគុក មួយនេះ ហើយធ្វើការ ដាក់ទណ្ឌកម្ម ដោយដៃរបស់ ពួកគេផ្ទាល់ ដើម្បីរំសាយកំហឹង។


សកម្មភាព នៃការបញ្ចេញ កំហឹងរបស់ ក្រុមមហាជន ក្នុងប្រទេស ឥណ្ឌា

ក្រោយពីបាន អូសបុរសនោះ ចេញពីគុកហើយ ក្រុមប្រជាជន ដែលកំពុងមាន កំហឹងពេញខ្លួន ក៏បានចាប់ សម្រាតខោអាវ ព្រមទាំងចង ខ្សែអូសក បុរសរូបនោះ ដើរចំងាយជាង ៦គីឡូម៉ែត្រ រួចក៏នាំគ្នា វាយព្រមទាំង ចោលដុំថ្ម ទៅលើរូបគេ រហូតដល់ស្លាប់តែម្តង។

តែយ៉ាងណាមិញ ក្រុមអាជ្ញាធរ ក៏ដូចជា ប៉ូលីស បានចេញអន្តរាគមន៍ ភ្លាមៗផងដែរ ដើម្បីធ្វើការ សង្រ្គោះបុរស រូបនោះចេញ ពីក្រុមមនុស្ស ទើបបណ្តាលឲ្យមាន ការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមមហាជន ដែលបណ្តាលឲ្យ មានអ្នករបួស ទាំងសងខាង។ តែយ៉ាងណាមិញ ប៉ូលីសក៏មិន អាចសង្រ្គោះ បុរសនោះបានដែរ ពោលគឺបានត្រឹម តែនាំសាកសព របស់គេ ទៅទុកនៅ ទីសុវត្ថិភាព ប៉ុណ្ណោះ។

Meren Jamir ស្នងការប៉ូលីស នៃក្រុង Dimapur បាននិយាយថា “ស្ថានភាពពេលនោះ គឺពិតជា តឹងតែងយ៉ាងខ្លាំងមែន ហើយពួកយើងក៏បានប្រឹងប្រែង អស់ពីសមត្ថភាពផងដែរ ដើម្បី ស្រោចស្រង់ ស្ថានការឡើងវិញ”។


សាកសព របស់បុរស ដែលជាប់ចោទ ពីបទរំលោភ ទៅលើសិស្សស្រីម្នាក់

គួរបញ្ជាក់ផងដែរថា បុរសដែល ត្រូវបានក្រុម មហាជនផ្ទុះកំហឹង សម្រុកចូលទៅ ចាប់អូសចេញ ពីគុកនិង ដាក់ទណ្ឌកម្ម រហូតដល់ស្លាប់នោះ ត្រូវបានគេដឹងថា មានអាយុ ៣៥ឆ្នាំ ជាអ្នកទិញលក់ រថយន្ត ហើយរូបគេ ត្រូវបានជាប់ ចោទពីបទ រំលោភទៅលើ សិស្សស្រីម្នាក់ កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ក្រោយមករូបគេ ក៏ត្រូវបានចាប់ខ្លួន និងជួបប្រទះ ហេតុការណ៍បែបនេះ តែម្តងទៅ។

ម្យ៉ាងវិញទៀត ទង្វើរបស់ ក្រុមមហាជន ក្នុងប្រទេស ឥណ្ឌា នេះគឺធ្វើឡើង ក្នុងន័យបញ្ជាក់ ពីភាពស្អប់ខ្ពើម ក៏ដូចជាប្រឆាំង យ៉ាងដាច់ខាត ចំពោះសកម្មភាព ទាំងឡាយណា ដែលបានបំពាន ទៅលើនារី ដូចជា ការចាប់រំលោភ ឬការវាយដំ ជាដើម៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ មនុស្សជាច្រើន រយនាក់កំពុង សម្រេចទណ្ឌកម្ម ដោយដៃពួកគេផ្ទាល់ ទៅលើបុរស ម្នាក់នោះ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]