អូស្ត្រាលី៖ វាជារឿងចំលែកបំផុត និងកម្របានឃើញ ដែលសត្វមឹក មួយក្បាលមាន ប្រវែងប្រហែល ៤អ៊ីញ  (១០ សង់ទីម៉ែត្រ) ទំនងជាឃ្លានខ្លាំង បានស្ទុះចេញពីទឹក មកលើគោក ដើម្បីចាប់សត្វក្តាមមួយកំពុងវារ មកធ្វើជាចំណី។ សកម្មភាពនេះ មើលទៅ សត្វមឹកមានភាពរហ័ស និងពោរពេញ ដោយកំលាំង ដែលធ្វើអោយ សត្វក្តាមដ៏កំសត់មួយក្បាល មិនអាចតដៃវិញបាន។

លោកស្រី Indrisie ជាអ្នកធ្វើការ ឲ្យក្រុមហ៊ុនអាហារសមុទ្រមួយ បានបង្ហោះវីដេអូនេះនៅលើវេបសាយយូធូប ហើយក៏មានអ្នកចូល ទស្សនារហូតដល់ជាង ២លានដង។ អ្នកស្រីបាននិយាយថា៖ "ខ្ញុំមិនដឹងថាហេតុអ្វី បានជាបណ្តាល អោយចិត្តខ្ញុំ ចង់ថតសត្វក្តាមនោះទេ ប៉ុន្តែនៅពេលដែលខ្ញុំ ព្យាយាមចូល ទៅជិតវានោះ ស្រាប់តែមានអ្វី ផ្សេងទៀត ស្ទុះទៅវាយប្រហារវា ដែលមើលអោយច្បាស់ទៅ គឺជាសត្វមឹកមួយក្បាល"។

បច្ចុប្បន្នវីដេអូនេះ កំពុងល្បីលើសារព័ត៌មាន អន្តរជាតិ និងបណ្តាញសង្គម ដែលមានអ្នក ចែករំលែក យ៉ាងច្រើនកុះករ៕

បើប្រិយមិត្ត ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព metro

ដោយ Luhan

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]