រាជធានីភ្នំពេញ៖ គួរឲ្យអនោចអធម្មពេកក្រៃដោយសារតែអ្នកភូមិមានការភ្ញាក់ផ្អើល ពេល ដែលសាកសព ទារិកាម្នាក់ ត្រូវបានរថយន្ត កិនដាច់សុះសាច់ មួយកំណាត់ក្បាល ក្រោយពី ម្តាយចិត្តអប្រិយ យកកូនទៅ បោះចោល នៅលើផ្លូវ ។ ហេតុការណ៍ ដ៏គួរឲ្យរន្ធត់ នេះបាន កើតឡើង នៅវេលាម៉ោង ១១យប់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុច ខាងជើងផ្សារ ចាស់តាម បណ្តោយ ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ទារិការងគ្រោះជាស្រី មានអាយុប្រមាណ៣ខែ បានស្លាប់នៅលើដងផ្លូវ ដោយរថយន្ត មិនស្គាល់ម៉ាក បានកិន ពីលើ ស្លាប់ទាំង គ្មានកំណាត់ អ្វីរុំនោះទេ ។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឲ្យ ប្រជាពលរដ្ឋ ជួយយក សាកសពក្មេង ស្រីរងគ្រោះ ទៅដាក់ នៅកៀនសួរប្រជាធិប តេយ្យ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]