រាជធានីភ្នំពេញ៖ អតីតប្តីកំហូចម្នាក់បានទៅតាមរករឿងប្រពន្ធដែលលែងលះគ្នា ដល់កន្លែង ធ្វើការ បង្កអោយ មានជម្លោះ ជាមួយបុរសជន ជាតិជប៉ុន ដែលជាម្ចាស់ហាង ម៉ាស្សា រហូតឈាន ទៅវាយតប់ គ្នាបង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង២ និង៥០នាទី យប់ឈាន ចូលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ ត្រង់ចំណុចជាប់ហាង ម៉ាស្សា S P A នៅតាមវិថី ព្រះស៊ីសុវត្ថកែង និងផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ស្ត្រីរងគ្រោះបានឲ្យដឹងថានាងបានរស់នៅជាមួយប្តីកំហូចនេះ ៦ឆ្នាំហើយ រួមទាំងមានកូនប្រុសម្នាក់ ហើយ អតីតប្តីរបស់ នេះតែង តែមករក រឿងជាមនុស្ស មិនបានការ មិនចេះ រកលុយ ចេះតែដើរ ផឹកស៊ីថែម ទាំងប្រើប្រាស់ គ្រឿងញៀន ថែមទៀតផង នៅពេលដែល មកដល់ផ្ទះ ដឹងតែរករឿងនាង ទើបនាងទ្រាំ មិនបាន ក៏ធ្វើការលែងលះ ជាមួយប្តី ហេងសយនេះបាន រយៈពេល ១ឆ្នាំទៅហើយ ។ នាងបន្តថា អតីតប្តី របស់នាង មានឈ្មោះ ទៀង សុភក្ភ អាយុ២៧ឆ្នាំ ពុំមាន មុខរបរច្បាស់លាស់នោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ហៅប្ដីនិងប្រពន្ធ និង ម្ចាស់ហាង ម៉ាស្សាជន ជាតិជប៉ុនខាងលើ ទៅប៉ុស្ព៍រដ្ឋបាល វត្តភ្នំដើម្បីដោះស្រាយគ្នា រួចបុរសជន ជាជាតិ ជប៉ុននិង ប្រពន្ធរបស់ បុរសបែកថ្នាំ ខាងលើបាន ដាក់ពាក្យបណ្ដឹង ដើម្បីកុំឲ្យ អតីតប្តីមក រករឿងនាងទៀត ព្រោះបាន ធ្វើការលែងលះគ្នាចប់ ស្រាច់បាច់ហើយ ៕ 




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]