ភ្នំពេញ ៖ មន្រ្តីនគរបាលមួយរូប ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការឃាត់ខ្លួន នៅ ក្នុងបន្ទប់ជួលលេខ ១០២ ផ្លូវលេខ៣៣ ភូមិ១ ក្រុម៤ បន្ទាប់ពីបានសង្ស័យថា បានធ្វើសកម្មភាព ឆបោកម៉ូតូមិត្តភក្តិ របស់ខ្លួនអស់ពីរគ្រឿង។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ហេង សុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាល ឋានៈអនុសេនីយ៍ឯក មានទីលំនៅនៅផ្ទះជួល បន្ទប់លេខ៥ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។ ឯជនរងគ្រោះ ក្នុងហេតុ ការណ៍នេះ ឈ្មោះ កែវ រ័ត្នមុន្នី ភេទស្រី អាយុ ២៧ឆ្នំា ស្នាក់នៅផ្ទះលេខ២២៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

សាក្សីដឹងហេតុការណ៍ បានឲ្យដឹងថា ជនសង្ស័យ ហេង សុត្ថា នេះ កន្លងទៅ បានឆបោកម៉ូតូមិត្តភក្តិ ប្រុសរបស់ខ្លួនម្នាក់ ម៉ាកស្កុបពីអស់ មួយគ្រឿង បន្ទាប់មកនៅ យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥ ជនសង្ស័យ និងជនរងគ្រោះ បានដេក ផ្ទះសំណាក់ជាមួយគ្នា ពេលជនសង្ស័យ បានខ្ចីម៉ូតូ ធូដេ របស់សង្សារមិត្តភក្តិ របស់ខ្លួនជិះ។ សាក្សីបន្តទៀតថា លុះ ដល់ថ្ងៃបន្តិច មិត្តភក្តិជនសង្ស័យ បានទូរស័ព្ទមកឲ្យជួបគ្នា រួចក៏សួររឿង ម៉ូតូថា នៅឯណា ភ្លាមនោះ ជនសង្ស័យក៏ឆ្លើយ ថា ចំាគ្នាសងលុយវិញ ប៉ុន្តែភ្លាមនោះដែរ នារីជាម្ចាស់ម៉ូតូ ក៏ស្រែកឆោឡោ ហើយក៏រាយការណ៍ ឲ្យនគរបាល ដើម្បីធ្វើ ការឃាត់ខ្លួន ចាត់វិធានការ តាមផ្លូវច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]