រាជធានីភ្នំពេញ៖ ប្តីប្រពន្ឋ២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ ក ដោយស្ត្រីជា ប្រពន្ឋខឹង ខ្លាំងពេក ក៏រត់ចូល រថយន្ត ប៉ងសម្លាប់ខ្លួន តែត្រូវបុរស ជាប្តីចាប់ឃាត់ទាន់ ពេលវេលា កុំអីនិង មានគ្រោះថ្នាក់ ដល់ជិវិត ហើយអ្វីដែល គួរឲ្យបារម្ភនោះ គឺអ្នកបើកបរ រថយន្តដែល គេមិនដឹ ងអីសោះ បែរជា ត្រូវជាប់ទោស ដោយសារតែរឿងជម្លោះ ក្នុងគ្រួសារ ។ នេះជាសំណាង ដែលមិនអី ព្រោះ ត្រូវបុរសជាប្តីឃាត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ នៅច្រមុះ ជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយពីឃាត់ប្រពន្ឋនៅតែមិនឈប់ទៀតនោះ បុរសជាប្តីបានដើរ ចេញទៅ ប្រមាណជា ១០០ម៉ែត្រ ពីប្រពន្ឋ ស្រាប់តែ ឃើញក្រុមអ្នក កាសែតថត យកព័ត៌មានកើតចិត្តខឹង បុរស ជាប្តីបាន រើសដុំថ្មជា ច្រើដុំគប់សំដៅ មកលើអ្នក កាសែត តែគេចទាន់ ។ ទើបមានការ ភ្ញាក់ផ្អើលដល់ សមត្ថកិច្ចប៉ូលិសចុះ ជួយអន្តរាគមន៍ ធ្វើការអប់រំស្ត្រីជា ប្រពន្ឋឲ្យ ត្រឡប់ទៅ ផ្ទះវិញបាត់ទៅ ។

ចំណែកបុរសជាប្តីក្រោយពីយកដុំថ្មគប់ទៅលើអ្នកកាសែតបានរត់ចូល ទៅផ្លូវតូច មួយគេច ខ្លួនបាត់តែម្តង ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]