ភ្នំពេញ ៖ ស្ដ្រីវ័យ៥០ឆ្នាំម្នាក់ បានជិះម៉ូតូ ឌុបមកលោតទឹក នៅស្ពានព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្ដែសំណាងល្អ បានអ្នកនេសាទ នៅក្រោមស្ពាន ចេញទូកជួយ សង្គ្រោះទាន់ពេលវេលា ។

យោងតាមមន្ដ្រីនគរបាលដែលយាមប្រចាំការនៅស្ពានព្រះមុនីវង្សចាស់ បានឱ្យដឹងថា មុនពេល កើតហេតុ គេបានឃើញស្ដ្រីរងគ្រោះ ជិះម៉ូតូក្នុង ទិសដៅពីកើតទៅលិច លុះពេលជិះមកដល់ពាក់ កណ្ដាលស្ពាន ស្រាប់តែ ឱ្យម៉ូតូឌុបឈប់ រួចហើយក៏លោតចូលទៅក្នុងទឹកតែម្ដងទៅ ។

ភ្លាមៗនោះ អ្នកនេសាទនៅក្រោមស្ពាន ព្រះមុនីវង្សចាស់ បានចេញទូកជួយអន្ដរាគមន៍ ស្រង់យកមកដាក់ លើគោក ហើយក៏ត្រូវសមត្ថកិច្ច ជួយដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខណ្ឌមានជ័យ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីអត្ដ សញ្ញាណ របស់ស្ដ្រីរងគ្រោះនិងមូលហេតុ ដែលនាំឱ្យរូបគាត់ ដាច់ចិត្ដ មកលោតទឹក សម្លាប់ខ្លួនយ៉ាងនេះដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]