រាជធានីភ្នំពេញ៖ ស្រីស្អាតម្នាក់បានលោតពីលើផ្ទះជាន់ទី១របស់ខ្លួនធ្វើអត្តឃាត ខណៈពេល ដែលម្តាយមិន នៅផ្ទះ ហើយឪពុក នៅកំពុងជជែក គ្នាជាមួយ អ្នកភូមិនៅជាន់ ផ្ទាល់ដីនោះ ។ ស្រីស្អាត ខាងលើបាន រងរបួសធ្ងន់ ហើយត្រូវ បានរថយន្ត សាមុយដឹក យកទៅ សង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ កាល់ម៉ែត្រ កាលវេលាម៉ោង ៩និង៥០ នាទីយប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅ តាមបណ្តោយ ផ្លូវផ្ទះល្វែង លេខ៣៧១ ក្នុងសង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

ស្រីស្អាតរងគ្រោះត្រូវបានសាច់ញាត្តឲ្យដឹងថានាងឈ្មោះរស្មី អាយុ១៨ឆ្នាំ ។ប្រភព ដដែលបាន ឲ្យដឹងទៀង ថាមិនដឹងពី មូលហេតុនៃ ការលោតសម្លាប់ ខ្លួននៅឡើយ នោះទេ គ្រាន់តែដឹង ថានារីរងគ្រោះ មុនពេល កើតហេតុកាល ពីរសៀលថ្ងៃ ដដែលបាន ដើរទៅប្រាប់ អ្នកជិតខាង ថានាងលាហើយ លារហូត ខណៈនោះអ្នក ជិតខាង ក៏មិនបាន ចាប់អារម្មរណ៍ អីនោះដែរ ស្រាប់តែ នៅវេលាខាងលើ ក៏មានការ ភ្ញាក់ផ្អើល នាងលោតពីលើ ផ្ទះជាន់ទី១ នេះតែម្តង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]