កាលពីថ្ងៃអាទិត្យ ទី 1 ខែមីនា ឆ្នាំ 2015 ក្រុមហ៊ុនស្មាតហ្វូនយក្សដ៍ ធំលំដាប់ថ្នាក់លេខ 3 លើ ពិភពលោក បានដាក់បង្ហាញ នូវផលិត ផលថ្លៃៗ សមត្ថភាពកំរិតកំពូលគ្មាន គូរប្រៀប រូបរាង ទាក់ទាញ កំពូលស្តើង កំពូលស្រាល និងថ្មមហា សែនខ្លាំងប្រើ បានយូរ ដូចជា នាឡិការបំបែក ឯក្កតកម្ម ពិភពលោក Huawei Smart Watch (World’s First Smart watch) ថេបប្លេតកូន កាត់ស្មាតហ្វូន Huawei X2 នាឡិកាពាក់ដៃ Talk Band B2 និងកាសស្តាប ដ៏កាលីប Talk Band N1 នៅឯសន្និសីទ កាសែត ក្នុពិព័រណ៍ទូរសព្ទ័ពិភពលោក ដ៍ធំតែមួយគត់ ប្រចាំឆ្នាំនេះ នាទីក្រុង បាសេឡូណា ប្រទេស អេស្បាញ ជាមួយគោលគំនិត “ សុបិន្តជាកត្តា ជំរុញនូវគំនិត ច្នៃប្រឌិតថ្មី ” ។

លោក រីឆាត យូ (Richard Yu) នាយកប្រតិបត្តិជាន់ខ្ពស់ផ្នែកក្រុមអាជីវកម្មសំរាប់ អតិថិជន មានប្រសាសន៍ថា  “ អតិថិជន នឹងអាច ប្រើប្រាស់ នូវឧបករណ៍អេឡិចត្រូនិក និងស្មាតហ្វូន ដែលអាច ផ្ទុកនូវទិន្នន័យ ផ្ទាល់ខ្លួន និងថតនូវអ្វីៗ ដែលខ្លួនចង់បាន ដែលនេះគឺជា ការវិវឌ្ឈនថ្មីមួយ នៃបច្ចេកវិទ្យា ទិន្នន័យដ៍ធំ និង Cloud ។ ការដាក់បង្ហាញ ផលិតផលថ្មីៗ នៅថ្ងៃនេះ គឺជាការបង្ហាញ នូវការតាំងចិត្ត ដ៍មោះមុត ដើម្បីជំរុញ នូវគំនិតច្នៃ ប្រឌិតថ្មីៗ និងបង្កើត ផលិតផល ដែលនឹង លើកកំពស់លើវិ ស័យអេកូស៊ីស ស្ទែម ។ ផលិតផលថ្មី គំនិតច្នៃ ប្រឌិតថ្មីៗ នឹងតភ្ជាប់បន្សីគ្នា ដើម្បីផ្តល់នូវអ្វីដែល ជាតំរូវការ ផ្នែកដំណោះ ស្រាយរាល់ គ្រប់ឧបករណ៍ វៃឆ្លាត និងការត្រួត ពិនិត្យផ្សេងៗ ដើម្បីបំពេញ តំរូវការមនុស្ស ។ ផលិតផលនិង ឧបករណ៍ថ្មីទាំងនេះ នឹងបំពេញនូវ តំរូវការដ៍សំខាន់បំផុត ដែលត្រូវ នឹងនិន្នាការក្នុងឧស្សាហកម្ម ផ្នែកស្មាតហ្វូន និងឧបករណ៍ ដែលទាក់ទិន នឹងស្មាតហ្វូន ជាមួយនឹងចំណុច ខ្លាំងលើ ផ្នែកបច្ចេកវិទ្យា និងគំនិតច្នៃ ប្រឌិតថ្មីៗ ជាមួយនឹង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឈន៍ ដ៍ធំជាងគេ ចំនួន 16 កន្លែងនៅ ទូទាំងពិភពលោក ដែលកត្តានេះ ហើយនឹងអាចនាំ អោយក្រុមហ៊ុន HUAWEI  ផ្នែកក្រុម អាជីវកម្មសំរាប់អតិថិជន នឹងក្លាយជា ក្រុមហ៊ុនឈានមុខគេ លើពិភព លោកនាពេល អនាគតដ៍ខ្លីនេះ ។  ៉  

នាឡិការដ៍ឆ្លាតវៃពិតៗដំបូងគេលើពិភពលោក ជាមួយការរចនា ដ៍ទាក់ទាញនិង ប្រណិតភាព ឥតខ្ចោះ នាឡិការដែល ជាផលិតផលដ៍ ថ្មីស្រឡាង របស់ក្រុមហ៊ុន HUAWEI បានផលិតឡើង ដោយមានអេក្រង់ តូចតែ ខ្លឹម ទំហំ 1.4 អ៊ីញ បែប AMOLED ការពារឆ្កូត មិនចូលទឹក មុខកាត់ នាឡិការទំហំ 42 មីលីម៉ែត្រ ការរចនាដ៍ ទាក់ទាញ កាលីបសំរាប់ អ្នកលេងខ្លួន ដោយប្រើនាឡិការថ្លៃៗ និងរាងទាក់ទាញ ជាពិសេសនាឡិកា នេះសំរាប់អ្នក មានឋានៈខ្ពស់ក្នុង សង្គមស៊ីវិល័យ និងអ្នកលេងម៉ូត ។

នាឡិការ HUAWEI បំពាក់ប្រពន្ឋ័ដំណើរការ Android និងបច្ចេកវិទ្យាត្រួតពិនិត្យ សុខភាពងាយៗ ឆែកនិង តាមដានសង្វាក់ បេះដូង 6-Axis sensor, barometer sensor, touch motor, និង មានឧបករណ៍ បំពងសំលេង ភ្ជាប់ជាមួយ ។  នាឡិការនេះ អាចដំណើរ ស៊ីគ្នា រឺតភ្ជាប់គ្នា ជាមួយនឹង ស្មាតហ្វូនដែល ប្រពន្ធ័ ប្រតិបត្តិការ Android 4.3 រឺខ្ពស់ជាង ដែលអាច ដោយអ្នក ប្រើប្រាស់ ទទួលសារខ្លីៗ អ៊ីម៉ែល ឆែកមើលកាលវិភាគ  Applications ការខលនិងទទួលទូរសព្ទ័ ។ មុខងារ 6-Axis sensor ក៍នឹង អាចដឹង ដោយស្វ័យប្រវត្តិ ជាមួយកាយវិការ ការវាស់វែង សកម្មភាពកីឡាផ្សេងៗ ដែលមាន នៅក្នុងកម្មវិធី ដូចជា ការដើរ ការរត់ ហាត់ប្រាណ ការឡើងភ្នំ ការធាត់កង់ហាត់ប្រាណ ។ ជាងនេះទៅទៀត នាឡិការនេះ បំពាក់នូវ អេក្រង់ដ៍ភ្លឺ ចែងចាំងកំរិត 400x400 ភិចសែល ក្នុងកំរិត 286 ppi និងពន្លឺធៀប នឹងងងឹត កំរិត 1,000: 1 ។ នាឡិការ HUAWEI គឺជានាឡិការ បែប Android ដ៍វៃឆ្លាត និងដំបូង បំផុតលើពិភពលោក ជាពិសេស អេក្រង់បំពាក់ នូវឡេនគ្រីស្តាល sapphire អាចប៉ះ និង បញ្ជារដោយ ងាយស្រួល ដោយដៃ រឺដោយស្រោមដៃ ដែលផ្តល់នូវ បទពិសោធន៍ ដ៍សំបូរបែប និងងាយស្រួល ក្នុងការប្រើប្រាស់ គ្រប់កាលៈទេសៈ ។ 



កំពូលថេបប្លេតកូនកាត់ស្មាតហ្វូន HUAWEI X2 ជាមួយនឹងល្បឿន Ultra-Octa 64 bit LTE Cate6 4G

Huawei X2 គឺជាថេបប្លេតដ៍ស្តើងបំផុតបំបែកឯកតកម្មលើពិភពលោក កម្រាស់ត្រឹមតែ 7.28 មីលីម៉ែត្រ និងអេក្រង់ ៧ អ៊ីញ ultra 1200 x 1920 HD IPS ជាមួយនឹងតួ ស្រោប លោហៈធាតុ ដែលមើលទៅ ជាទំរង់ក្លាស៊ីកនិង សាកសមសំរាប់ អ្នកជំនួញ ព្រមទាំងការ រចនាទាក់ទាញ ឥតខ្ចោះដោយ គ្មានព្រំដែន អេក្រង់ធំតែតួរ មិនធំហួស ងាយស្រួលកាន់ ដោយប្រើ ដៃតែមួយ ពោលគឺ HUAWEI X2 បំពេញ រាល់តំរូវការ មិនថាតែជា ទូរសព្ទ័ គឺថែមទាំង ជាថេបេប្លត ឧបករណ៍បង្ហាញទិស រឺទីតាំង ថ្មសាកថែម តជាបណ្តាញ អ៊ីនធើណិត កាមេរ៉ាមាន លក្ខណៈអាជីព តភ្ចាប់បណ្តាញសង្គម និងភ្ជាប់ទំនាក់ ទំនងបទពិសោធន៍ ពីគ្នាទៅវិញទៅមកនៅជុំវិញ ពិភពលោក ។

បើនិយាយពីល្បឿនអង្គប្រតិបត្តិការវិញ គឺលឿនដូចព្យុះជាមួយនឹង CPU 2.0GHz Kirin 930 ultra-octa ដែលអាច ដោនឡូត ឯកសារ និងប្រើអ៊ីនធើណិត លឿនបំផុតកំរិត 4G LTE Cat 6 ជាមួយ នឹងល្បឿន 300 Mbps ជាមួយ ថាមពលថ្មទំហំ 5000 mAh ដែលគឺជាទំហំ និងថាមពលថ្ម ប្រើបានយូរ បំផុតលើពិភពលោក បើធៀបស្មាតហ្វូន រឺ ថេបប្លេតម៉ាក ដទៃផ្សេងៗ ។

ជាពិសេស បើនិយាយពីកាមេរ៉ាវិញ គឺម៉ាអែមដូចនឹងកាមេរ៉ាលក្ខណៈអាជីព ដែល បំពាក់នូវមុខ ងារទំនើបៗ ដូចជា ថតរូបក្នុង ស្ថានភាព ពន្លឺខ្សោយ រឺពេញយប់  មុខងារថតរូប លឿនដោយ មិនចាំបាច់ បើកអេក្រង់ គុណភាពរូបកំរិតអាជីព ដូចប្រភេទ កាមេរ៉ា DSLR  មុខងារថតរូប Selfie ផ្តេកទ្រវែង ជាមួយ នឹងឡេនកាមេរ៉ាធំទូលាយ ។ 

Huawei X2 នឹងចេញលក់ពីរប្រភេទ ដោយស៊េរីធម្មតា មានល្បឿន RAM 2GB RAM និងទិន្និន័យ អាចផ្ទុក 16GB ជាមួយនឹងពណ៌ប្រាក់ និងស៊េរីខ្ពស់ RAM 3GB RAM and ទិន្និន័យអាចផ្ទុក 32GB ទាំងពីរស៊េរី នេះអាច ប្រើស៊ីម 2 និងល្បឿន 4G ។

ជម្រើសនាឡិការដ៍ឆ្លាតវៃថ្មី ដែលជាកាសនិងឧបករណ៍តាមដានសុខភាព

នាឡិការ Talk Band B2 គឺនាឡិការជំនាន់ទី ២ ដែលរចនាតំរូវអ្នកជំនួញ បំពេញ តំរូវការផ្សេងៗ និងប្រើបាន ជាមួយទូរសព្ទ័ ថ្មប្រើ បានយូរ ដែលប្រើបាន 5 ថ្ងៃ អាចនិយាយ និងប្រើជា ប់ចំនួន 6 ម៉ោង អាចទុកចោល 12 ថ្ងៃ កាសនិងឧបករណ៍ តាមដានសុខភាព ។  នាឡិការ Talk Band B2 ដំណើរកា ដោយអង្គប្រតិបត្តិការ Android 4.0 និងមាន 3 ពណ៌ គឺ ខ្មៅ  ស និង មាស ដើម្បីអ្នក ប្រើប្រាស់ជ្រើសរើស ។

Huawei Talk Band N1ឧបករណ៍ស្តាប់តន្ត្រី និងតាមដាន សកម្មភាពកីឡា

Huawei Talk Band N1 គឺកាសស្តាប់តន្ត្រីដំបូងបង្អស់លើពិភពលោក ដែលបំពាក់ ប្រពន្ធ័ស្តេរីអូ Hi-Fi ការបញ្ជូន ឯកសារតាម Bluetooth  ដែលអាចផ្ទុកបទចំរៀង ចំនួន 1,000 បទ  សន្ទនាតាម ទូរសព្ទ័ដោយ Bluetooth និងតាមដាន សកម្មភាពកីឡារ ដូចជារាប់ ចំនួនជំហាន ការវ៉ាស់ វែងចំងាយ  ការប្រើប្រាស់កាឡូរី ជាមួយនឹង បំពាក់ឧបករណ៍ បំពងសំលេង ដ៍លឺច្បាស់ ។ ជាពិសេសទៅទៀត ឧបករណ៍នេះ ក៍អាចបង្ហាញ ឈ្មោះ រឺ ការហៅចេញ ហៅចូល ជាមួយនឹងការ រចនាដ៍ទាក់ទាញ ឥតខ្ចោះ ប្រែក្លាយពីកាស ស្តាប់តន្ត្រីធម្មតា ដែលមើល ទៅហាក់ដូចជាគ្រឿង លម្អបែបជា គ្រឿងអលង្កការ ។

 

អំពីក្រុមហ៊ុន Huawei ក្រុមអាជីវកម្មសម្រាប់អតិថិជន

ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ចំនួន ១៦ នៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេស  អាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០ ប្រទេស កំពុង បម្រើមួយភាគបី នៃចំនួន ប្រជាជនសរុប ក្នុងពិភពលោក ។  នៅឆ្នាំ ២០១៤ ការនាំចេញ ស្មាតហ្វូនរបស់ ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់ លេខបីនៅ លើពិភពលោក ។ ក្រុមអាជីវកម្មមួយ ក្នុងចំណោម ក្រុមអាជីវកម្មបី របស់ក្រុមហ៊ុន Huawei មានដូចជា ក្រុមអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) ដែលចែកចាយ នូវផលិតផល រួមមាន ទូរស័ព្ទដៃ ឧបករណ៍ អ៊ីនធើណេត តាមទូរស័ព្ទ (MBB) និងឧបករណ៍ អ៊ីនធើណេតតាមផ្ទះ ។ ជាមួយ នឹងបទ ពិសោធន៍អាជីវកម្មដ៏ លើសលប់ផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍(ICT) អស់ រយៈពេលជាង២០ឆ្នាំ ជាបណ្តាញ សកលដ៏ទូលំ ទូលាយ ប្រតិបត្ដិការ អាជីវកម្មលំដាប់ ពិភពលោក ព្រមទាំងជាដៃគូដ៏ មានបទពិសោធន៍ គ្រុបអាជីវកម្ម សម្រាប់អតិថិជន Huawei (BG) បានប្តេជ្ញា ពាំនាំយក បច្ចេកវិជ្ជាចុងក្រោយបំផុត ជូនដល់អតិថិជន ផ្តល់ជូន ពិភពលោកនូវលទ្ធភាពនានា និងការបង្កើតបទ ពិសោធន៍ដ៏ អស្ចារ្យសម្រាប់អ្នក ប្រើប្រាស់ គ្រប់ទីកន្លែង៕


វីដេអូ៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]