ខេត្តស្ទឹងត្រែង ៖ ឧប្បតិ្តហេតុ គ្រោះថ្នាក់ចរាចណ៍មួយ បានកើតឡើង កាលពីរសៀល ថ្ងៃទី៤ មីនា២០១៥ នៅចំណុច វាលប៉ារ៉ា ភូមិដុងក្រឡ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បណ្តាលឱ្យ បុរសជាអាណិកជន ខ្មែរម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងអ្នករួមដំណើរ ៣នាក់ទៀត រងរបួសស្រាល។

សមត្ថកិច្ចនៅកន្លែង កើតហេតុ បានឲ្យដឹងថា អ្នកដែលស្លាប់ ឈ្មោះ Krouch Bronson Sokhon ភេទប្រុស អាយុ៦៤ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅ ប្រទេសអាមេរិច។ ចំណែក អ្នករួមដំណើរ ៣នាក់ផ្សេងទៀត នោះមានម្នាក់ ឈ្មោះឡេង ចាន់តារារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ២-ឈ្មោះសៀ ជាលាភ ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀត មិនបង្ហាញ អំពីអត្តសញ្ញាណ នោះទេ។

ជនរងគ្រោះ ទាំងអស់ បានធ្វើដំណើរ តាមរថយន្ត ម៉ាកកាមរីប៉ាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២V ១៦១៧  ក្នុងគោលបំណង ដើរកំសាន្ត ដោយធ្វើដំណើរ ត្រឡប់ពីតំបន់ ទេសចរណ៍ ក្នុងប្រទេសឡាវ មកប្រទេសកម្ពុជា វិញ លុះពេលមកដល់ ផ្លូវបំបែកដុងក្រឡ ក៏ឆ្លៀតពេល នាំគ្នាចូលទៅលេង ស្រុកសៀមប៉ាង តែជាអកុលស ដល់ចំណុចកើតហេតុ រថយន្តរអិល ក្រឡាប់តែម្តង។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យ ផ្នែកខាងក្រោយ នៃរថយន្តរងការ ខូចខាត ស្ទើរទាំងស្រុង និងបែកកង់មុខ មានស្នាមអូស ក្រឡាប់ធ្លាក់ ចេញពីផ្លូវ ជាច្រើនម៉ែត្រ ដែលជាហេតុ បណ្តាលឲ្យអ្នក អង្គុយនៅបាំង ខាងក្រោយ ស្លាប់បាត់បង់ជីវិត ដូច្នេះ។

សមត្ថកិច្ចបានបន្តទៀតថា នៅម្តុំចំណុច កើតហេតុក្បែរហ្នឹង ក៏ធ្លាប់មាន ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឲ្យស្លាប់មនុស្ស ម្នាក់ផង ដែរ ដោយសារតែ បើកម៉ូតូលឿន នៅពេលយប់ មកវាក់នឹង រថយន្តយីឌុប ខូចកណ្តាលផ្លូវ ទៅបុកនឹង គូថរយន្ត បែកក្បាល ស្លាប់ភ្លាមៗ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]