វៀតណាម ÷ បុរសជនជាតិ វៀតណាម ម្នាក់នេះ បានធ្វើឲ្យមនុស្សម្នាជាច្រើន មានការភ្ញាក់ផ្អើលជាមួយនឹងរូបគាត់ ដែលមានស្នេហ៍ស្មោះ និង សេចក្ដីស្រលាញ់ដ៏ធំធេង ចំពោះប្រពន្ធខ្លួន បើទោះបីជានាង បានទទួលមរណ:ភាពក៏ដោយក្តី។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសនេះ ឈ្មោះ Le Van មកពីខេត្ត Quang Nam ប្រទេសវៀតណាម ដែលប្រពន្ធរបស់គាត់បានទទួលមរណ:ភាព តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ហើយបើទោះជានាងបានចាកចេញឆ្ងាយពីគាត់ ក៏ពិតមែន ប៉ុន្តែគាត់នៅតែចង់ឲ្យនាងនៅក្បែរគាត់។ ដោយសារការខូចចិត្ត និងកើតទុក្ខជាខ្លាំង ទើបធ្វើឲ្យគាត់សម្រេចចិត្ត គេងនៅផ្នូរខ្មោចប្រពន្ធ ជារៀងរាល់យប់។ ការគេងនៅផ្នូរខ្មោច វាមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះពេលខ្លះ មានភ្លៀងមានខ្យល់ ធ្វើឲ្យគាត់សម្រេចចិត្ត ជីកយកសាកសពប្រពន្ធ របស់គាត់ឡើងមក ហើយនាំនាងត្រឡប់ទៅផ្ទះវិញតែម្តង។

ជាងនេះទៅទៀតគាត់ បានតុបតែងសពរបស់នាង ជាមួយសម្លៀកបំពាក់ ហើយអ្វីដែលពិសេសនោះគឺ គាត់បានយកក្រដាសពណ៌សាច់មករុំលើខ្លួន របស់នាង និងយកដីឥដ្ឋមក បៀកលលាដ៍ក្បាល ធ្វើជាមុខមាត់មនុស្ស ជាមួយនឹងការគូសបន្ថែមទម្រង់មុខ ឲ្យមើលទៅ ដូចជាមុខមនុស្ស និងដាក់សាកសពប្រពន្ធ នៅលើគ្រែគេងរបស់គាត់។

គួរបញ្ជាក់ផងដែរ សព្វថ្ងៃនេះគាត់រស់នៅ ជាមួយកូនប្រុស និងសាកសពប្រពន្ធដែលដាក់នៅក្នុងផ្ទះ។ នេះគឺជារឿងរ៉ាវពិត របស់បុរសម្នាក់ ដែលមិនអាចបំភ្លេចមនុស្សជាទីស្រលាញ់បាន ទើបជ្រើសយកវិធីបែបនេះ មកដោះស្រាយវិបត្តិរបស់ខ្លួន។ រហូតដល់ឥឡូវនេះ មិនទាន់មាននរណាម្នាក់ ប្រាប់គាត់ឲ្យឈប់ធ្វើបែបនេះ នៅឡើយទេ៕ 




ប្រភព stormp

ដោយ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]