ការប្រើប្រាស់អំបិលច្រើនហួស ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក មានផលប៉ះពាល់អាក្រក់ជាច្រើន ចំពោះសុខភាព។ ជាមួយនឹងបញ្ហា ដែលទាក់ទងទៅនឹងសម្ពាធឈាម, សុខភាពបេះដូង, ភាពធាត់, ជំងឺពុកឆ្អឹង ជាលក្ខខណ្ឌមួយចំនួននៃរាងកាយ ដែលត្រូវបានបង្កឡើងដោយសារការទទួលទានអំបិលច្រើនហួសកំរិត។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាង ដែលប្រាប់អ្នកថា ហេតុអ្វីបានជា អ្នកគួរតែបរិភោគអំបិលតិចជាងមុន ÷

១. ដើម្បីទប់ស្កាត់សម្ពាធឈាមខ្ពស់ ÷ ការទទួលទានអំបិលច្រើន ក្នុងរបបអាហារបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ ដែលជាលទ្ធផល នាំឲ្យកើតមាន ជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាល។ មនុស្សភាគច្រើន មិនបានចាប់អារម្មណ៍ ឬ មិនបានដឹងថាខ្លួន មានសម្ពាធឈាមឡើងខ្ពស់ឡើយ ដួចនេះហើយ អ្នកគួរតែពិនិត្យសុខភាព ឲ្យបានទៀងទាត់ ព្រមទាំងទទួលយករបបអាហារល្អសំរាប់សុខភាព និងកាត់បន្ថយការទទួលទានជាតិអំបិល ដែលកត្តាទាំងនេះ វានឹងជួយបញ្ចៀស ការប្រឈមមុខជម្ងឺនេះបាន។

. ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ÷ ជម្ងឺសរសៃឈាមក្នុងបេះដូង កើតឡើងនៅពេល ដែលការផ្គត់ផ្គង់ឈាមទៅ បេះដូងត្រូវបានកាត់បន្ថយ ឬ រារាំង ។ ដែលជាហេតុ បណ្តាលឲ្យមានជម្ងឺខ្សោយបេះដូង និង ជម្ងឺគាំងបេះដូង។ មូលហេតុនៃជម្ងឺសរសៃឈាមបេះដូង គឺដោយសារតែ សម្ពាធឈាមខ្ពស់ដែលបានកើតឡើងដោយ ការទទួលទានអំបិលហួសកម្រិត ។

. ដើម្បីការពារជម្ងឺដាច់សរសៃឈាមខួរក្បាល ÷ ជម្ងឺដាច់សរសៃឈាមខួរក្បាល គឺជាលក្ខខណ្ឌមួយទៀតដែលជាលទ្ធផល នៃសម្ពាធឈាមខ្ពស់។ ជាមួយគ្នានេះ ជម្ងឺដាច់សរសៃឈាមខួរក្បាល កើតឡើងដោយសារតែការផ្គត់ផ្គង់ឈាមទៅផ្នែកខួរក្បាល ត្រូវបានកាត់ផ្តាច់ និងការកាត់បន្ថយលំហូរ នៃអុកស៊ីសែនទៅខួរក្បាល ដែលបណ្តាលឲ្យកោសិកាងាប់។ បែបនេះហើយ បានជាសម្ពាធឈាម គួរតែស្ថិតនៅក្រោមការត្រួតពិនិត្យ ដើម្បីការពារជម្ងឺដាច់សរសៃឈាមខួរក្បាល ដែលជា មូលហេតុចាំបាច់ ក្នុងការកាត់បន្ថយការទទួលទានអំបិល ។

. ដើម្បីទប់ស្កាត់ភាពធាត់ ÷ ភាពធាត់លើសទម្ងន់ គឺជាលទ្ធផលដែលបណ្ដាលមកពី ទម្លាប់មិនល្អក្នុងការបរិភោគអាហារ និងរបៀបរស់នៅ, សម្ពាធឈាមឡើងខ្ពស់, ជំងឺសរសៃឈាមបេះដូង និងជំងឺផ្សេងទៀតដែលបណ្ដាលមកពី ការទទួលទានប្រៃ។ ប្រសិនជាអ្នកចង់ជៀសវាង ពីស្ថានភាពទាំងអស់នេះ អ្នកគួរតែកំណត់ជាតិប្រៃ ដែលអ្នកទទួលទាននៅក្នុងកម្រិតដ៏ត្រឹមត្រូវមួយ។ តើអ្នកដឹងទេ ថាការទទួលទានប្រៃខ្លាំង ធ្វើឲ្យអ្នកស្រេកទឹក ដែលជាហេតុនាំឲ្យ អ្នកជ្រើសរើសភេសជ្ជ: មានជាតិស្ករ ដែលធ្វើឲ្យឡើងទម្ងន់។

. ដើម្បីការពារជម្ងឺហឺត ÷ មានដឹងទេថា ទទួលទានអំបិលច្រើនហួស បណ្តាលឲ្យមានជម្ងឺហឺត យ៉ាងណាមិញ ការទទួលទានអំបិល ត្រូវបានកាត់បន្ថយ នៅក្នុងគោលបំណង ដើម្បីឲ្យជម្ងឺនេះស្ថិតនៅក្រោមការត្រួតពិនិត្យ។ បន្ថែមជាមួយនឹងរបបអាហារមានជាតិសូដ្យូមទាប ភ្ជាប់ជាមួយការធ្វើលំហាត់ប្រាណត្រឹមត្រូវ ក៏អាចជួយកាត់បន្ថយ ជម្ងឺហឺត ផងដែរ។

ប្រភព Magforwomen

ដោយ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]