មូលហេតុផ្សេងៗគ្នាដែល បង្កឲ្យកើតមាន មុន នៅលើផ្ទៃមុខ ហើយវាក៏ជាមូលហេតុ ដែលធ្វើឲ្យអ្នក មានអារម្មណ៍ធុញថប់ និង តានតឹង។ ជាមួយគ្នានេះ អ្នកសិក្សាមួយចំនួន បាននិយាយថា ការទទួលយក វីតាមីន បានគ្រប់គ្រាន់ នឹងជួយកាត់បន្ថយបញ្ហា នៃការកើតមុនបាន ដែលវីតាមីន និង ជាតិរ៉ែ មានសារធាតុប្រឆាំង ជាមួយអុកស៊ីតកម្មដ៏ខ្លាំង ហើយពួកវាជួយជម្រុះចេញ នូវជាតិធូលីចេញពីស្បែក ជាពិសេស នៅត្រង់តំបន់កើតមុន។ អត្ថបទនេះ នឹងបកស្រាយ អំពីវីតាមីនទាំង ៥ ប្រភេទ ដែលប្រយុទ្ធប្រឆាំងនឹងបញ្ហាមុន ÷

១. វីតាមីន A

ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏ខ្លាំងមួយ ដែលប្រព្រឹត្តទៅ បានយ៉ាងល្អ នៅពេលដែលរាងកាយ បានស្រូបយក។ វីតាមីនមានសារ:សំខាន់ណាស់ ក្នុងការជួយជួសជុល និងជួយលាងចេញនូវជាតិពុល។ ជាងនេះទៅទៀត វាជួយបំបាត់មុនដោយ ការបន្ថយនូវជាតិខ្លាញ់ និង បង្កើតជាលិកាការពារដ៏រឹងមាំ។ ការប្រើប្រាស់ថ្នាំច្រើនពេកឋ ក៏អាចបង្កឲ្យមានគ្រោះថ្នាក់បានដែរ ដូច្នេះអ្នកអាចស្វែងរក វីតាមីន A បានដោយផ្ទាល់ នៅក្នុង B-Carotene ដែលមាននៅក្នុង ធម្មជាតិ ដូចជា បន្លែ ផ្លែឈើ ទឹកដោះគោ ស៊ុត ប៊័រ និង ពពួកត្រីសមុទ្រ។

. វីតាមីន B2

វីតាមីន B2 ឬ riboflavin មានសារ:សំខាន់ ក្នុងការព្យាលបាលមុន នៅពេលដែលប្រើវា ជាមួយនឹងវីតាមីន A យើងឃើញថា វីតាមីន B ធ្វើការបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វាជំនួយដល់សរសៃសក់, ក្រចក និងស្បែក ចំពោះការប្រើប្រាស់ឲ្យបានត្រឹមត្រូវ អ្នកគួរតែប្រើវាពី ១៥០-២០០មីលីក្រាម ក្នុងមួយថ្ងៃ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកត្រូវតែទៅពិភាក្សា ជាមួយវេជ្ជបណ្ឌិតមុននឹងប្រើប្រាស់ ចំពោះអាហារដែល សម្បូរសារធាតុ វីតាមីន B2 មានដូចជា ផ្សិត, សាឡាដ, ទឹកដោះគោ, គ្រាប់ធញ្ញជាតិ និងសណ្តែកសៀង។

៣. វីតាមីន B6

វីតាមីន B6 ឬ pyridoxine ល្អបំផុតសំរាប់ការព្យាបាលមុន តែជាមួយនឹងការប្រើប្រាស់នោះ ក៏មានផលប៉ះពាល់ដែរ ដូច្នេះអ្នកគួរតែព្រឹក្សាជាមួយ វេជ្ជបណ្ឌិតមុននឹងប្រើប្រាស់ថ្នាំ។ ការទទួលទានវីតាមីនពី ១.៧ ទៅ ១.៩មីលីក្រាម ក្នុងមួយថ្ងៃ គ្រប់គ្រាន់ក្នុងការទប់ស្កាត់បញ្ហាមុន វីតាមីន B6 ជួយបង្កើនប្រព័ន្ធផ្សាំ ហេតុនេះវាអាចទប់ស្កាត់ការឆ្លងមេរោគ។ វាក៏អាចប្រយុទ្ធប្រឆាំង ជាមួយបាក់តេរីស្បែក ដែលធ្វើឲ្យមុខជាំ នៅក្នុងអាហារ ដែលមាន វីតាមីន B6 រួមមានបាយ, ស្រូវសាលី, ឱសថបុរាណ, molasses (ស្ករធ្វើពីអំពៅ) និង ខ្ទឹមស ជាដើម។  

៤. វីតាមីន C

មុខងារដ៏សំខាន់ នៃវីតាមីន C នៅក្នុងរាងកាយ គឺជួយជួសជុលកំណើន ជាលិកាកា បង្កើនភាពស៊ាំ, ប្រឆាំង និង ការពារការឆ្លងមេរោគ, ទប់ស្កាត់ការប្រមូលផ្តុំជាតិខ្លាញ់, និង ការពារការខូចខាតកោសិកាមួយចំនួន។ វាបង្ហាញពី ការជួយប្រយុទ្ធប្រឆាំងនឹងរោគមុន។ សារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ របស់វីតាមីន C អាចជួយផលិតជាតិ collagen និង ជាតិពុលចេញពីរាងកាយ។ អ្នកអាចជ្រើសរើស យកថ្នាំគ្រាប់វីតាមីន C ឬ រួមជាមួយសារធាតុចិញ្ចឹមផ្សេងទៀត ដូចជាប៉ូតាស្យូម, ស័ង្កសី និង ជាតិកាល់ស្យូម រួមបញ្ចូលគ្នាសម្រាប់ស្បែក មានសុខភាពល្អ។ ជាមួយគ្នានេះ ផ្កាខាត់ណាខៀវ (Broccoli), ប៉េងប៉ោះ, ផ្លែក្រូច, ក្រូចឆ្មារ, ខាត់ណា, ម្ទេសប្លោក គឺជាប្រភពដែល សម្បូរវីតាមីន C ។

៥. វីតាមីន E

វីតាមីន E ប្រឆាំងរ៉ាឌីកាល់សេរី នៅក្នុងរាងកាយរបស់អ្នក ដែលជាសារធាតុប្រឆាំង អុកស៊ីតកម្មដ៏មានឥទ្ធិពល។ ហើយវីតាមីននេះ ក៏បាន ដើរតួនាទីយ៉ាងសំខាន់ ជាសារធាតុចិញ្ចឹមដែលប្រឆាំងនឹងភាពចាស់។ កម្រិតត្រឹមត្រូវនៃវីតាមីន E ក្នុងរាងកាយនឹងរារាំង ការឡើងមុន។ ប្រភេទអាហារដូចជា អូលីវ, សណ្តែកដី, បន្លែបៃតង, គ្រាប់ផ្កាឈូករ័ត្ន សុទ្ធតែសម្បូរវីតាមីន E ។

ទាំងនេះ ជាវិធីដែលល្អ ក្នុងការស្រូបយកវីតាមីនពីធម្មជាតិ ដូចជានៅក្នុងអាហារ។ តែបើអ្នកគិតថា អាហារដែលអ្នកទទួលទានមិនបានផ្ដល់ វីតាមីនគ្រប់គ្រាន់ វិធីដ៏ល្អ និង ប្រសិទ្ធភាពនោះ គឺ ប្រើប្រាស់ថ្នាំ ប៉ុន្តែអ្នកត្រូវតែមាន ការពិគ្រោះជាមួយ វេជ្ជបណ្ឌិតជាមុនសិន ការប្រើប្រាស់ ទៅតាមកម្រិតសមស្រប នឹងជួយឲ្យអ្នកចៀសឆ្ងាយពីផល ប៉ះពាល់ផ្សេងៗ នៃថ្នាំគ្រាប់វីតាមីនទាំងនោះ ផងដែរ៕



ប្រភព Magforwomen

ដោយ ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]