ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិ និងជាប្រធាន នាយកដ្ឋានរដ្ឋបាល របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក ឈួន ឡេង បានទទួល មរណៈភាពហើយ កាលពីវេលាម៉ោង ១២និង១៥នាទី យប់ឈានចូល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ នៅមន្ទីពេទ្យ កាល់ម៉ែត ដោយរោគាពាធ ។

យោងតាមសេចក្ដី ជូនដំណឹងនៅលើ Facebook ផ្លូវការរបស់ NOCC បានឲ្យដឹងថា លោក ឈួន ឡេង បានទទួលមរណៈភាព ក្នុងជន្មាយុ ៦៦ឆ្នាំ ហើយលោក ក៏មានតួនាទី ជាអគ្គលេខាធិការ ដឹកនាំសហព័ន្ធ កីឡាសីប៉ាក់តាក្រ ផងដែរ ។

ក្នុងនាមមន្ដ្រី គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡា សីប៉ាក់តាក្រកម្ពុជា បានកើតទុក្ខជាទម្ងន់ បន្ទាប់ពីទទួល បានដំណឹង ដ៏ក្រៀមក្រំខាងលើ ដែលត្រូវបាត់បង់ ថ្នាក់ដឹកនាំកីឡា ជើងចាស់មួយរូបទៀត ខណៈអគ្គលេខាធិការរង របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ហែម ថុន ទើបតែទទួលមរណៈភាព កាលពីចុងឆ្នាំ ២០១៤កន្លងទៅ ។

គួរបញ្ជាក់ថា បច្ចុប្បន្នសពលោក ឈួន ឡេង កំពុងតម្កល់នៅ វត្តថ្វាយដង្គុំ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីបុណ្យ តាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងនោះមន្ដ្រីកីឡាជាតិ គ្រប់ស្ថាប័ន ក៏មានទុក្ខយ៉ាង ក្រៀមក្រំបំផុត ជាមួយអ្នកស្រី ញ៉ែម ប៉ព្រាង ត្រូវជាភរិយា ព្រមទាំង ក្រុមគ្រួសារ នៃសពផងដែរ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]